ភ្នំពេញ៖ ក្រុមហ៊ុន EFG ពិតជាមានមោទកភាពក្នុងការប្រកាសថាសាខាដំបូងរបស់ Boost Juice នឹងមានទីតាំងក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ។ Boost Juice គឺជាហាងទឹកផ្លែឈើរបស់ប្រទេសអូស្ត្រាលី ដែលគេនិយមចូលចិត្តដោយសារតែការប្រើប្រាស់ផ្លែឈើ និងបន្លែធម្មជាតិស្រស់ៗ មិនប្រើថ្នាំ ឬលក្ខ័ចំណីអាហារនោះទេ។

Boost Juice ត្រូវបានបង្កើតឡើងនៅទីក្រុង Adelaide ប្រទេសអូស្ត្រាលីក្នុងឆ្នាំ 2000 ដោយលោកស្រី Janine Allis នៅពេលដែលគាត់មើលឃើញពីគម្លាតទីផ្សារអូស្ត្រាលីទៅលើជម្រើសអាហារសុខភាព។
ក្រុមហ៊ុន EFG ទទួលស្គាល់ពីសារៈសំខាន់នៃការផ្តល់ជូននូវជម្រើសអាហារ និងភេសជ្ជៈប្រកបដោយគុណភាពទៅកាន់ប្រជាជនកម្ពុជា ហើយការនាំយក Boost Juice ទៅកាន់ទីផ្សារប្រទេសខ្មែរ គឺជាជំហានដ៏សំខាន់មួយផងដែរ។
លោក Martin Darby នាយកគ្រប់គ្រង EFG បាននិយាយថា៖
ដើម្បីអបអរសាទរការបើកហាងដំបូងក្នុងប្រទេសកម្ពុជា Boost Juice នឹងផ្តល់ជូនទឹកក្រឡុកដោយឥតគិតថ្លៃដល់អតិថិជន 300 នាក់ដំបូងដែលមកជាវនៅហាងផ្ទាល់។ អតិថិជនអាចជ្រើសរើសទឹកផ្លែឈើដែលមានរសជាតិពេញនិយម ដូចជា All Berry Bang និង Mango Magic ហើយទទួលបាននូវរសជាតិជក់ចិត្តរបស់ផ្លែឈើ និងបន្លែពិតៗ។

Angelique Tan ដែលជាអ្នកគ្រប់គ្រងទូទៅ Boost Juice បាននិយាយថា៖
ការបើកហាង Boost Juice ដំបូងគេក្នុងប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Boost Juice ខណៈដែលហាងនេះកំពុងបន្តពង្រីកនៅទូទាំងពិភពលោក ដោយនាំយកទឹកក្រឡុក និងទឹកផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់ ទៅកាន់មនុស្សកាន់តែច្រើននៅជុំវិញពិភពលោក។

Boost Juice ប្តេជ្ញាផ្តល់ជូនអតិថិជននូវភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ ដែលផ្តល់នូវអារម្មណ៍កាន់តែប្រសើរ កាន់តែមានថាមពលបន្ថែមទៀត៕
សម្រាប់ព័ត៌មានបន្ថែម៖
Boost Juice Cambodia Facebook
Boost Juice Cambodia Instagram
Boost Juice Cambodia TikTok
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]