ភ្នំពេញ៖ Kamu Kamu គឺជាប្រែនតែគុជដ៏ល្បីល្បាញរបស់ប្រទេសថៃ ដែលបានប្រកាសការបើកសាខាដំបូងបង្អស់របស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅផ្សារទំនើប អ៉ីអនម៉ល មានជ័យ ក្នុងកាលបរិច្ឆេទនៃថ្ងៃទី 7 ខែមីនា ឆ្នាំ 2023។ Kamu Kamu តែងតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតាមប្រទេសជិតខាងជាមួយនឹង រសជាតិដ៏ឈ្ងុយឆ្ងាញ់នៃការកែច្នៃភេសជ្ជៈរបស់ខ្លួនឲ្យមានភាពប្លែកនិង ពេញនិយម ដែលត្រូវបានបំផុសគំនិតដោយវប្បធម៌រស់រវើកជាមួយនឹងគ្រឿងផ្សំគុណភាពខ្ពស់ពីប្រទេសជប៉ុន។

តែគុជ ដែលត្រូវបានគេស្គាល់ថា ជាតែទឹកដោះគោគុជ (Pearl Milk Tea ឬ Boba) បានក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា និងត្រូវបានគេស្គាល់ថាមានរសជាតិស្រទន់ឆ្ងាញ់ធ្វើឲ្យអ្នកញ៉ាំមានអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងបទពិសោធន៍ដែលពោរពេញដោយភាពសប្បាយរីករាយ។ Kamu Kamu ផ្តល់ជូននូវតែជាមួយនិងគុជដែលមានភាពទន់និងស្វិតជាច្រើនប្រភេទរួមមាន តែទឹកដោះគោ តែថៃ និងតែបៃតង ក៏ដូចជាភេសជ្ជៈពិសេសៗដូចជា Kamu Dino series, Ichigo (strawberry) និងតែបៃតង Passion Fruit។
ហាង Kamu Kamu ត្រូវបានណែនាំដោយ Kamu-san ដែលជាអ្នកតំណាងឲ្យ Kamu ប្រេនដំបូងគេទាំងអស់នៅប្រទេសកម្ពុជា។ Kamu-San ត្រូវបានគេស្គាល់ជាអ្នកដែលចូលចិត្ត និងឲ្យតម្លៃតែគុជ ហើយគាត់តែងតែចាប់អារម្មណ៍យ៉ាងខ្លាំង និងចូលរួមស្ញើចសរសើរជាមួយនឹងវប្បធម៌ដ៏សម្បូរបែប ម្ហូបអាហារខ្មែរឆ្ងាញ់ៗ និងតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្ររបស់កម្ពុជាយើងទាំងមូល។ ពេលដែលគាត់បានមកលេងប្រទេសកម្ពុជា គាត់មានអារម្មណ៍ស្ញប់ស្ញែងដោយទិដ្ឋភាពប្រវត្តិសាស្ត្រ និងសម្រស់ជាក់ស្តែងនៃប្រទេសកម្ពុជា ដែលជាហេតុធ្វើឲ្យគាត់មានចិត្តស្រលាញ់ និងសម្រេចចិត្តស្នាក់នៅបន្តជាមួយប្រជាជនកម្ពុជា ជាមួយនឹងការបន្សល់ទុកនៅឬសគល់នៃហាងតែគុជ Kamu Kamu នេះ។

ដោយអារម្មណ៍ពេញចិត្ត និងស្រលាញ់ជាមួយភាពរួសរាយ ទំនុកចិត្ត ឆន្ទៈក្នុងការចេះជួយប្រាស័យទាក់ល្អជាមួយប្រជាជនកម្ពុជា Kamu- San ចង់បំផុសគំនិតចែករំលែកអារម្មណ៍ប្រចាំថ្ងៃរបស់គាត់តាមរយៈភេសជ្ជៈដែលអាចលើកកំពស់ ដើម្បីជួយប្រជាជនកម្ពុជាឲ្យទទួលបានមានអារម្មណ៍ស្រស់ស្រាយរស់រវើកក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។
ជាមួយនឹងចំណង់ចំណូលចិត្តរបស់គាត់ចំពោះតែគុជវិញ គាត់មានអារម្មណ៍ថាការបើកហាងតែគុជរបស់គាត់នៅកណ្តាលទីក្រុង នឹងក្លាយជាមធ្យោបាយដ៏ល្អឥតខ្ចោះក្នុងការរួមចំណែកល្អៗដល់សហគមន៍ក្នុងតំបន់។ គាត់មើលឃើញថានេះជាឱកាសមួយដ៏សក្តិសមដើម្បីនាំយកសារនិងចំណុចវិជ្ជមានរបស់គាត់ ជាមួយភាពរីករាយ និងភាពរំភើបរបស់គាត់ទៅកាន់ទីក្រុងដែលគាត់កំពុងរស់នៅ ខណៈពេលដែលគាត់កំពុងចែករំលែកក្តីស្រឡាញ់របស់គាត់តាមរយៈភេសជ្ជៈដែលនៅត្រូវបានបង្ហាញក្នុងតំបន់។
លោក Tinkrit Sintattasopon ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Kamu Kamu មានប្រសាសន៍ថា៖

ការប្ដេជ្ញាចិត្តរបស់ Kamu Kamu ចំពោះគុណភាព និងការពាំនាំភាពពេញចិត្តរបស់អតិថិជន រួមផ្សំជាមួយ Kamu-san ដ៏គួរឱ្យស្រឡាញ់ និងជម្រើសតែជាមួយនឹងគុជដែលមានភាពទន់និងស្វិតយ៉ាងឆ្ងាញ់ពិសា នឹងក្លាយជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកចូលចិត្តតែគុជនៅកម្ពុជា។ សូមអញ្ជើញមកចូលរួមជាមួយពួកយើងសម្រាប់ពិធីសម្ពោធហាងរបស់យើងនៅផ្សារទំនើប អុីអនម៉ល មានជ័យ នៅថ្ងៃទី 11 ខែមីនា ឆ្នាំ2023។ យើងនឹងផ្តល់ជូន 100 Kamu Milk Tea Black Pearl ដោយឥតគិតថ្លៃ និងស្វាគមន៍ Kamu-san មកកាន់ប្រទេសកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែម៖
Kamu
Tea KH Facebook
Kamu
Tea KH Instagram
Kamu Tea
KH Telegram
Kamu
Tea KH TikTok
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]