ភ្នំពេញ៖ បេសកកម្មតន្រ្តី GANZBERG Premium Concert សម្រាប់សប្តាហ៍នេះ នឹងធ្វើដំណើរ​ទៅកាន់​ដែន​ដីជង្រុកស្រូវដ៏ធំ ខេត្តបាត់ដំបង ជាទីក្រុងស៊ីវិល័យនាភាគពាយ័ពនៃប្រទេស ទីតាំងវាល​បែកចាន ទីរួមខេត្តបាត់ដំបង ចំនួនពីរថ្ងៃ គឺថ្ងៃទី ១១ ១២ ខែមីនា ឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ganzberg Premium Concert គឺបានបង្កើតឡើងដោយល្អឥតខ្ចោះ រូមមានឆាកមានការដេគ័រ និងមាន LED ត្រជាក់ភ្នែក និងបំពាក់ដោយប្រពន្ធ័សំលេង លំដាប់ពិភពលោក គឺប្រេន JBL របស់​ក្រុមហ៊ុន Nano Sound Cambodia រីឯតារាចំរៀងលំដាប់ប្រទេសដែលជាទីពេញនិយមរបស់​ស្រទាប់​យុវវ័យ​គ្រប់លំដាប់ថ្នាក់ គឺតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra រួមមាន លោកឧកញ៉ា ព្រាប សុវត្ថិ លោកឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោក ខាន់ ជេមស៍ លោក សុវត្ថិ មុនីវណ្ណ លោក Nak Fake កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA កញ្ញ អែមមី និងលោក សុបិន្ត រួមនឹង Dj កាកា លើសនេះទៅទៀត​ក្រុមហ៊ុន GANZBERG ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផងដែរ។

មហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកនេះ​មានគោលបំណង ដើម្បីចែកជូនទស្សនីយភាព​ដ៏អស្ចារ្យ​នៃ​ការសម្ដែងផ្ទាល់ នឹងរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវ​ភាព​រីករាយ​ជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

ព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ដ៏រំភើបនេះនឹងធ្វើដំណើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ជាយុទ្ធនាការដើម្បីអបអរ GANZBERG ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឆ្ងាញ់​កម្រិត​ពិភពលោក។

សូមដាន Facebook ផ្លូវការ Beer GANZBERG ដើម្បីចូលរួមឆ្ពោះទៅកាន់បេសកកម្មតន្រ្តី ដ៏ធំបំផុតប្រចាំឆ្នាំ GANZBERG Premium Concert

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]