ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីកម្មវិធីប្រកួតMiss Teen International Cambodia 2023 ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើនខ្លាំងមែនទែន ហើយអ្វីដែលសំខាន់ទៀតនោះ កម្មវិធីមួយនេះ បានធ្វើឲ្យយុវវត្តីជាច្រើន អាចបញ្ចេញសមត្ថភាពដែលខ្លូនមានពីកំណើត បានបង្ហាញនៅលើឆាកមួយនេះផងដែរ។

ជាក់ស្ដែង ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៣ គឺជាថ្ងៃប្រកួតវគ្គឈុតហែលទឹក ដែលធ្វើឡើងនៅទីតាំង R&F Condominium Phnom Penh។ ម្យ៉ាងវិញទៀត បើងាកទៅមើលបេក្ខនារីទាំងអស់ ពេលបង្ហាញខ្លួនស្លៀកជាមួយឈុតហែលទឹក ឃើញថាមានភាពទាក់ទាញ ស្រស់ស្អាតខ្លាំងតែម្ដង។ ជាពិសេស រូបរាងរបស់បេក្ខនារី ស្រឡូន ស្លីម សាកសមជាមួយឈ្មោះជាបេក្ខភាពប្រកួតបវរកញ្ញា Miss Teen International Cambodia 2023ពិតៗតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កម្មវិធីដ៏ធំសម្បើមអាចធ្វើទៅបាន  ក៏ដោយសារតែ មានការរៀបចំយ៉ាងល្អ ពីក្រុមហ៊ុន DREAM TEAM ដែលធ្វើឲ្យកម្មវិធីមួយនេះ អាចសម្រេចបាន ទៅរកភាពឥតខ្ចោះយ៉ាងដូច្នោះ៕

សូមទស្សនារូបភាព និង ទស្សនាវីដេអូខ្លីៗខាងក្រោម៖ 

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]