តៃវ៉ាន់៖ ដូចប្រិយមិត្ត អ្នកគាំទ្រ ដឹងហើយថាការទិញសំបុត្រប្រគុំតន្ត្រីទៅកាន់សកម្មភាព K-pop ដូចប្រហែលជាពិបាកថ្វីត្បិតយើងត្រូវចំណាយលុយហើយ មិនប្រាកដថានឹងទទួលបាននោះទេ ជាពិសេសក្នុងការទទួលបានសំបុត្រចូលទស្សនាការប្រគុំតន្ត្រី BTS ឬ BLACKPINK តែម្តង។
ជាក់ស្តែង BLACKPINK បានចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោក «BORN PINK« របស់ពួកគេកាលពីឆ្នាំមុន ហើយពួកគេកំពុងធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងការសម្តែងបទចម្រៀងល្បីៗរបស់ពួកគេ។ សប្តាហ៍ក្រោយ BLACKPINK នឹងធ្វើដំណើរទៅតៃវ៉ាន់សម្រាប់កម្មវិធីចំនួនពីរនៅ Kaoshiung នៅថ្ងៃទី ១៨ ខែមីនា និងថ្ងៃទី ១៩ ខែមីនា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកគាំទ្រតម្រង់ជួរយ៉ាងលឿននៅលើអនឡាញ ដើម្បីយកសំបុត្រចូលរួម ប៉ុន្តែសំបុត្រចូលទស្សនាកម្មវិធី Kaohsiung របស់ BLACKPINK លក់អស់ក្នុងរយៈពេលប៉ុន្មាននាទី។ តម្លៃដើមនៃសំបុត្រគឺចាប់ពី ២,៣០០ ដុល្លារតៃវ៉ាន់ថ្មី (ប្រហែល៧៤.៧៨ ដុល្លារ) ដល់ ៨,៨០០ (ប្រហែល ៣៨៦.១២ ដុល្លារ)។
ប៉ុន្តែបន្ទាប់ពីសំបុត្រត្រូវបានលក់អស់ភ្លាម ៗ នោះ ឈ្នួលកណ្តាល ក៏បានចាប់ផ្តើមដាក់លក់សំបុត្រក្នុងតម្លៃខ្ពស់រហូតដល់ ៤សែនដុល្លារតៃវ៉ាន់ (ប្រហែល ១៣,០០០ដុល្លារអាមេរិក)។
ជាមួយនឹងតម្លៃសំបុត្រឡើងខ្ពស់ ក្រសួងវប្បធម៌តៃវ៉ាន់បានប្រកាសថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងអ្នកទាំងនោះទាំងនេះ ហើយនឹងដាក់ពីន័យ នេះយោងតាមកាសែត Korea Times ក្រសួងវប្បធម៌តៃវ៉ាន់បាននិយាយថា ពួកគេបានរៀបចំកិច្ចប្រជុំជាច្រើនរួចហើយដើម្បីដោះស្រាយបញ្ហានេះ។
លើសពីនេះ សណ្ឋាគារជុំវិញ Kaoshiung ក៏បានដំឡើងតម្លៃយ៉ាងច្រើនផងដែរ ក្នុងការទន្ទឹងរង់ចាំការប្រគុំតន្ត្រីរយៈពេលពីរយប់មួយទៀតផង៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]