ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកំពុងល្បី Duet Song Festival Cambodia បានធ្វើដំណើរមកដល់សប្តាហ៍ទី3ហើយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងរំជើបរំជួលបំផុតក្នុងសប្តាហ៍ទី 3 នេះគឺក្រុមរបស់តារាចម្រៀង វី ឌីណែត តែម្តង។ ខណៈដែលមានកំណត់ត្រឹម 6បេក្ខជន ក្នុងមួយក្រុម បើសិនជាតារាចម្រៀងពេញចិត្តបេក្ខជនរូបណាផ្សេងទៀត គឺតម្រូវឲ្យផ្លាស់ប្តូបេក្ខជនដែលបានរើសរួចចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងបេក្ខនារី សៀក ចិន្តា បានឆក់យកអារម្មណ៍តារាចម្រៀង វី ឌីណែត ឲ្យជ្រើសរើសយករូបនាងជាថ្នូរនឹងបេក្ខជនម្នាក់ក្នុងចំណោម 6 ដែល វី ឌីណែត បានរើសរួច។

គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia នឹងចូលមកដល់សប្តាហ៍ទី 4 ក្នុងរាត្រីថ្ងៃសៅរ៍នេះហើយ ដែលនឹងមានការចាក់ផ្សាយចាប់ពីម៉ោង 8 យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV៕

­­

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]