សៀមរាប៖ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ និងជារឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង នៅក្នុងហេតុការណ៍ ករណីអគ្គីភ័យឆាបឆេះ ព្រះរាជដំណាក់ នៅក្រុងសៀមរាប ខេត្តសៀមរាប។
ហេតុការណ៍នេះដែរ បានកើតឡើង នៅវេលាម៉ោង ២២ និង ៣៥ នាទី យប់ថ្ងៃអាទិត្យទី ១២ ខែមីនា ឆ្នាំ ២០២៣ នេះ ដែលស្ថិតក្នុង ក្រុងសៀមរាប ខណៈដែលខាង សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានធ្វើអន្តរាគមន៍លើហេតុការណ៍នេះ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះគឺរឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋ ដែលព្រះរាជដំណាក់ខេត្តសៀមរាប ព្រមទាំងជាទីស្ថានប្រវត្តិសាស្រ្តនៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រោមព្រះអគ្គីឆាបឆេះ។ ជាពិសេស នេះគឺជាទីស្ថានព្រះរាជដំណាក់ ដែលព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេចនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់គង់ប្រថាប់ ពេលយាងទៅកម្សាន្ត ផងដែរ៕
ប្រភពរូបភាព៖ Royal du Cambodge
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]