ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលមែនទែន ដែលមុននេះបន្តិច មានការប្រកាសជាផ្លូវការថា ម្ចាស់ពានទាំង4រដួវកាលរបស់ Cambodian Idol និងមកធ្វើជាគណៈកម្មការក្នុងវគ្គជម្រុះដំបូង ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2។

ការបង្ហោះតាមរយៈផេកផ្លូវការបានបញ្ជាក់ថា នៅថ្ងៃទី 18-19 មីនា 2023 នេះ នឹងមានវគ្គជម្រុះពិសេស ដែលប្អូនៗកុមារទាំងអស់អាចមកចូលរួមដាក់ពាក្យប្រឡង ក្នុងវគ្គជម្រុះដំបូងផ្ទាល់ជាមួយម្ចាស់ពានទាំង 4 រដូវកាល ដែលមានលោក នី រតនា - កញ្ញា ឈីន ម៉ានិច្ច - លោក គ្រី ថៃពៅ - លោក លីម តិចម៉េង ដែលសុទ្ធសឹងជាម្ចាស់ពានទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ មាតាបិតា ឬអាណាព្យាបាលប្អូនកុមារដែលមានបំណងចង់ចូលរួមប្រឡងក្នុងកម្មវិធី Cambodian Idol Junior អាចមកចូលរួមបាននៅ Aeon Hall ក្នុងផ្សារទំនើប អ៉ីអនម៉ល មានជ័យ (Aeon3 ផ្លូវ60ម៉ែត្រ) ចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង 6ល្ងាច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]