បរទេស៖ អាចនិយាយបានថា នៅតែជាទីចាប់អារម្មណ៍របស់ហ្វេនៗជាច្រើន ជាមួយនឹងរឿងរ៉ាវរបស់តារាចម្រៀងស្រី Selena Gomez និងតារាស្រី Hailey ដែលត្រូវបានគេស្គាល់ថា ជាភរិយារបស់អតីតមិត្តប្រុសតារាចម្រៀងស្រីរូបនេះ ខណៈកាលពីថ្មីៗកន្លងទៅ អ្នកទាំងពីរហាក់មានរឿងចម្រូងចម្រាស ក្នុងការចំអកទៅលើរូបសម្រស់ ផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះដែរ ស្រាប់តែមានការលើកឡើងពីអ្នកលេងបណ្ដាញសង្គម រវាងតារាស្រីទាំងពីររូបនេះម្ដងទៀត ដោយនៅក្នុងនោះ គឺជាការបង្ហាញពីរូបភាព ថតចេញពីវីដេអូរបស់តារាស្រី​ Selena លេងស្ទាយ៍លើកដៃក្បែរមុខមាត់ ហើយរូបភាពតារាស្រី Hailey ក៏បានធ្វើស្ទាយ៍មួយនេះដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា នៅក្នុងន័យរបស់ អ្នកដែលបានបង្ហោះ បានលើកឡើងនោះ វាហាក់បីដូចជា បានបង្ហាញពី ការចម្លងស្ទាយ៍គ្នា ដែលតារាស្រី Hailey បានធ្វើត្រាប់តាម Selena ព្រោះតែតារាចម្រៀងស្រីរូបនេះ បានបង្ហោះវីដេអូកាលពីប្រមាណ ១០ថ្ងៃមុន ខណៈតារាស្រី Hailey ទើបតែបង្ហោះកាលពីថ្មីៗនេះ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Hailey
Hailey
Selena និង Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]