ភ្នំពេញ៖ នៅតែជារឿងដែលទស្សនិកជាច្រើន កំពុងចាប់អារម្មណ៍ ទៅលើរឿងរឿងរបស់ តារាចម្រៀងប្រុស លោក គូម៉ា ខណៈដែលរូបលោក ត្រូវបានមហាជន អ្នកលេងបណ្ដាញសង្គមធ្វើការរិះគន់ នៅពេលដែលមានការបង្ហាញវីដេអូ ដែលតារាប្រុសរូបនេះកំពុងធ្វើការសម្ដែងលើឆាកតន្រ្តី ដោយមិនបានបញ្ឈប់ការច្រៀង ក៏ដូចជាខ្វល់ខ្វាយចំពោះ ក្រុមការងារអ្នកថត ដែលបានថយក្រោយធ្លា.ក់ឆាកតន្រ្តី។
យ៉ាងណាមិញ បន្ទាប់ពីទទួលបាននូវមតិជាច្រើនពីមហាជនបែបនេះហើយ តារាចម្រៀង លោក គូម៉ា ក៏បានធ្វើការបកស្រាយចំពោះរឿងហេតុនេះ ពីអារម្មណ៍ច្របូកច្របល់របស់ខ្លួននៅពេលដែលបានឃើញ ព្រមទាំងបានប្រាប់ ពីការជួយភ្លាមៗពីក្រុមការងារ នៅពេលដែលអ្នកថតរូបនោះបានធ្លា.ក់ពីឆាក តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ ស្រាប់តែមានដំណឹងពី អ្នកថតរូបនេះ ដោយបានចេញមក បង្ហាញប្រាប់ពីហេតុការណ៍ជុំវិញរឿងដែលបានកើតឡើង ក៏ដូចជាបានប្រាប់ទស្សនិក ដើម្បីឲ្យអស់ក្ដីបារម្ភ ខណៈមកទល់នឹងពេលនេះ អ្នកថតរូបនេះ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ព្រមទាំងបានលើកឡើងថា លោក គូម៉ា ក៏បានបង្ហាញក្ដីបារម្ភ មកមើលសួរសុខទុក្ខ រហូតដល់ទៅ ២ ដង ផងដែរ៕
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]