ភ្នំពេញ៖ ក្នុងការធ្វើអាជីវកម្ម ​​​គ្រប់សកម្មភាពនៃការប្រកបអាជីវកម្មទាំងអស់ តែងតែមានឥទ្ធិពលទៅលើមនុស្ស សង្គម និងបរិស្ថាន។ ដូចនេះម្ចាស់អាជីវកម្មនីមួយៗត្រូវយកចិត្តទុកដាក់ និងឱ្យសារៈសំខាន់លើទំនួលខុសត្រូវចំពោះកិច្ចការជួយដល់សង្គម ​ និង​​​​​​​​បរិស្ថាន (Corporate Social Responsibility (CSR) ជារឿងចំបង ដើម្បីទ្រទ្រង់អាជីវកម្មរបស់ខ្លួន។

ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានធ្វើការសហការជាមួយភាគីរដ្ឋ និងអង្គភាពពាក់ព័ន្ធ ក្នុងការបង្កើតគុណតំលៃដល់សង្គម​ ដើម្បីការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរ៍ភាព

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុីភីចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករងនៃផ្នែកសង្គម និង បរិស្ថាន (Corporate Social Responsibility (CSR)) របស់ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ស៊ីភី អេហ្វ នៅតែបន្តការអភិវឌ្ឍន៍គ្រប់ដំណាក់កាលក្នុងការប្រតិបត្តិអាជីវកម្ម ប្រកបដោយចីរភាពក្រោមយុទ្ធសាស្ត្រនិរន្តរ៍ភាពដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ​ដោយយុទ្ធសាស្ត្រនេះផ្តោតទៅលើគោលនយោបាយបីចំនុចសំខាន់ៗគឺ ផ្ដល់និរន្តរ៍ភាពចំណីអាហារ រស់ក្នុងសង្គមសម្បូរណ៍ហូរហៀរ និងសាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ។

Mr. Kittiphop Thirachotikun (Assistant Vice President) ជំនួយការនាយករងនៃផ្នែកសង្គម និងបរិស្ថាន ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់

ក្នុងន័យនេះផងដែរ ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រទាំងបីខាងលើនៅក្នុងប្រទេសកម្ពុជា គ្រប់តំបន់នៃការធ្វើអាជីវកម្មដូចជា៖

1. ផ្ដល់និរន្តរ៍ភាពចំណីអាហារ (Food Security)

ស្របតាមគោលនយោបាយ ផ្ដល់និរន្តរ៍ភាពចំណីអាហារ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការជួយប្រជាជនកម្ពុជាឱ្យទទួលបាននូវអាហារមានគុណភាពល្អ និងអនាម័យ។​ ក្រុមហ៊ុនបានបង្កើតគម្រោង “​អាហារដ្ឋាន​របស់​សាលារៀន” ដោយ​អប់រំ​សិស្សានុសិស្ស​នៅ​តំបន់​ជនបទ​ឱ្យ​យល់ដឹង​ពី​អត្ថប្រយោជន៍នៃការទទួលទានចំណីអាហារ​ដែលមានគុណភាព ក្នុងនោះផងដែរ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានចូលរួមចំណែកក្នុងការឧបត្តម្ភជាផលិតផលចំណីអាហារជាច្រើនរួមមាន សាច់ជ្រូក សាច់មាន់ ប្រហិត និងពងមាន់។

ក្រុមហ៊ុនសុីភីផ្ដល់អាហារដែលមានរស់ជាតិឆ្ងាញ់ និងមានអនាម័យដល់ប្អូនៗកុមារ

2. រស់ក្នុងសង្គមសម្បូរណ៍ហូរហៀរ (Self-Sufficient Society)

សំរាប់ការងារទាក់ទងជាមួយនឹងការជួយដល់សង្គមជាតិ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានចូលរួមចំណែកក្នុងការ កសាងអាគារបណ្ណាល័យ ផ្តល់អាហារូបករណ៍ បង្កើតគម្រោង “បន្ទប់ទឹកអនាម័យដើម្បីប្អូនៗ” ក្នុងគោលបំណងឱ្យប្អូនៗកុមារទទួលបានអនាម័យទៅលើផ្នែកសុខភាព គម្រោងនេះមិនត្រឹមតែសាងសង់បន្ទប់ទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់ឧបករណ៍អប់រំដូចជា កុំព្យូទ័រ សៀវភៅ និងសម្ភារៈសម្រាប់ការសិក្សា លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានចូលរួមកម្មវិធីមនុស្សធម៌ ការបរិច្ចាគឈាមផងដែរ។

ស៊ីភីបានសាងសង់បន្ទប់ទឹកសម្រាប់សិស្សានុសិស្សឱ្យទទួលបានអនាម័យ និងសុខភាពល្អ

3. សាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ (Balance of Nature)

ក្រុមហ៊ុន CP បានចាត់ទុកអាជីវកម្មកសិកម្មជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មជាច្រើនដែលមានផលប៉ះពាល់ដល់បរិស្ថាន ​ ដូច្នេះគ្រប់កសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុនតែងតែមានការដាំកូនឈើ ដើម្បីជាផ្នែកមួយក្នុងការជួយដល់បរិស្ថាន ​ ​​ទើបក្រុមហ៊ុនបានប្តេជ្ញាដាំដើមឈើមួយលានដើម នៅឆ្នាំ 2030 ក្នុងគោលបំណងធ្វើឱ្យបរិស្ថានប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់​ បង្កើនគុណភាពដី ​បង្កើនគុណភាពទឹក​ គ្រប់គ្រងកាកសំណល់ និងទាញយកថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។

ក្រុមហ៊ុន សុីភី ប្ដេជ្ញាដាំដើមឈើ១លានដើមនៅត្រឹមឆ្នាំ២០៣០ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងលើកកម្ពស់បរិស្ថានប្រកបដោយនិរន្តរ៍ភាព

ក្រោមយុទ្ធសាស្ត្រនិរន្តរ៍ភាពដែលមានឈ្មោះថា “CPF 2030 Sustainability in Action” ក្រុមហ៊ុនប្តេជ្ញា និងចូលរួមជាផ្នែកមួយដើម្បីប្រយោជន៍សម្រាប់សង្គម និងកសាងឡើងវិញនូវតុល្យភាពរបស់ធនធានធម្មជាតិដូចជា ទឹក ដី និងព្រៃឈើ ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតចំណីអាហារ។ លោក Mr. Kittiphop Thirachotikun​ ​បានបន្តែមទៀតថា យុទ្ធសាស្ត្រនេះផ្តោតសំខាន់ទៅលើគោលការណ៍ ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការរបស់ ​ CPF គឺ ប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរ៍ភាពដែលធ្វើឱ្យអាជីវកម្ម និងសង្គមរីកចំរើនទៅព្រមៗគ្នា។

CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរ៍ភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) ហើយនៅពេលអនាគត ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើសង្គម និងបរិស្ថានក្នុងការដំណើរការអាជីវកម្មរបស់ខ្លួន៕

QR Code Facebook CP Cambodia
QR Code Website CP Cambodia
QR Code Youtube CP Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]