ភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពីការបិទនាវាចរណ៍ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ម៉ោង ៦:០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះបើតាមការបង្ហោះរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។

តាមប្រភពដដែលបានបញ្ជាក់ថា ការដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ទៅនឹង សហគ្រាសសាធារណៈ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់នាវា និងមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកទាំងអស់និង ស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ ដើម្បីគ្រប់គ្រងការងារនេះឱ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សូមបិទការធ្វើនាវាចរណ៍ ជាបណ្ដោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក ដែលត្រូវឆ្លងកាត់ចំណុចស្ពានព្រែកព្នៅតាមដង ទន្លេសាប ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមកាលបរិច្ឆេទដូចជម្រាបជូនខាងលើ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]