បាត់ដំបង៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុក បានធ្វើការបង្រ្កាបករណីគប់កញ្ចក់រថយន្ត មួយករណី ឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់ នាំយកមកធ្វើការសាកសួរស្រាវជ្រាវ។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០០និង១០នាទី នៅលើដងផ្លូវជាតិចំណុចក្រុមទី០៦ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត ម៉ាកហ៊ីយ៉ានដាយ (HYUNDAI) ពណ៌សលាយពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 3E-9762 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវ បណ្តាលឱ្យខូចខាតបែកកញ្ចក់ផ្នែកខាងមុខចំនួន ០១កន្លែង និងរងរបួសមនុស្សទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពេលកើតហេតុ និងទទួលបាននួវព័ត៌មានពីជនងគ្រោះ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ ញ៉ិល វី ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅក្រុមទី១៣ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង និង២.ឈ្មោះ រេន មេសា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅក្រុមទី០៧ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅចំពោះមុខដមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានយកដុំថ្មគប់ ទៅលើរថយន្តខាងលើពិតប្រាកដមែន ដែលមូលហេតុ នោះ គឺពួកគេគប់លែងតែប៉ុណ្ណោះ។ នៅពេលនេះ សមត្ថកិច្ចនគរបាលកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]