កម្សាន្ត៖ អាចនិយាយបានថា កម្មវិធីប្រកួត Miss Queen Cambodia បានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៣ឆ្នាំមកហើយ។ ដោយកម្មវិធីមួយនេះបង្កើតឡើង ដើម្បីផ្ដល់ឱកាសសម្រាប់ភេទទី៣ បង្ហាញសមត្ថភាព និងបញ្ឈប់ការរើសអើងភេទផងដែរ។ 

មួយវិញទៀត កម្មវិធី Miss Queen Cambodia គឺជាការរៀបចំឡើងរបស់ក្រុមហ៊ុន CIM។ ហើយកម្មវិធីមួយនេះ គេសង្កេតឃើញថា ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករតែម្ដង។ ក្នុងនោះដែរ បើងាកទៅមើលម្ចាស់ជ័យលាភីMiss Queen Cambodia ទាំង៣ជំនាន់ គឺស្អាតដូចស្រីពិតៗតែម្ដង។ ហើអ្នកទាំង៣នោះមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ កញ្ញា សៃហ្វុន 

កញ្ញា សៃហ្វៃ ជាម្ចាស់មកុដ Miss Queen Cambodia 2021 ហើយនាងចេញទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Queen International 2021 និងបានជាប់ក្នុងTop11 ព្រមទអួលបានពាន១ គឺ Miss Photogenic។ បើមើលលើសម្រស់ នាងស្រស់សោភា មានមន្តស្នេហ៍ខ្លាំង ជាពិសេស ពេលតែងខ្លួនម្ដងៗ ហ្វេនៗមើលភ្លឹកគ្រប់គ្នា។ 

កញ្ញា សៃហ្វុន 
កញ្ញា សៃហ្វុន 

២៖ កញ្ញា វ៉ាន់ ប៊ី 

កញ្ញា វ៉ាន់ ប៊ី ជាម្ចាស់ជ័យលាភី Miss Queen Cambodia 2022 ហើយយនាងក៏កំពុងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។ ក្នុងនោះដែរ នាងបានកែភេទរួចរាល់ ដូចស្រីពិតៗ ចំពោះសម្រស់គឺស្រស់ស្អាតតែម្ដង។ 

កញ្ញា វ៉ាន់ ប៊ី
 
កញ្ញា វ៉ាន់ ប៊ី 

៣៖ កញ្ញា ម៉ៃ យ៉ា 

កាលពីពេលថ្មីៗនេះ កញ្ញា ម៉ៃ យ៉ា ទើបតែឈ្នះក្លាយជាម្ចាស់ជ័យលាភី Miss Queen Cambodia 2023។ ដោយនាងក៏មិនខុសពីរៀមច្បងទាំងពីរខាងលើ នាងបានកែភេទរួចរាល់ ឲ្យដូចស្រី១០០ភាគរយ នឹងកំពុងត្រផមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិផងដែរ។ 

កញ្ញា ម៉ៃ យ៉ា
កញ្ញា ម៉ៃ យ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]