ភ្នំពេញ៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ីនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) បានដាក់សម្ពោធកម្មវិធី Elite Pro និង Elite Lite ដែលបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដែលឈានមុខគេ បាននាំមកនូវកម្មវិធីអភិវឌ្ឍន៍សហគ្រិនភាព ដែលត្រូវបានទទួលស្គាល់ក្នុងការផ្តល់ឱ្យធនធានវ័យក្មេងកម្ពុជាទាំងអស់នូវគ្រឿងឧបទេស និងដំណើរការអនុវត្តដែលជួយជំរុញឱ្យការងារកាន់តែរីកចម្រើនក្នុងវិស័យនេះ។
Elite Pro ដែលស្ថិតក្រោមកម្មវិធី 5-Star Elite ផ្តល់ឱ្យលោកអ្នកទាំងជំនាញ និងចំណេះដឹងទូលំទូលាយ ដើម្បីសម្រេចបាននូវឯករាជភាពផ្នែកហិរញ្ញវត្ថុ។ ការផ្តល់ជូនដ៏ពិសេសនេះ ក៏អាចឱ្យពួកគេរៀនពីអ្នកជំនាញពូកែៗ ដើម្បីពន្លឿនសមត្ថភាពរបស់លោកអ្នកឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយរបស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា។ លើសពីនេះទៅទៀត កម្មវិធី Elite Lite គឺជាកម្មវិធីដែលផ្តល់ការបណ្ដុះបណ្ដាលដល់អ្នកដែលមានចំណូលចិត្តក្នុងការចាប់យកអាជីពច្រើនក្នុងពេលតែមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវគ្គនីមួយៗនៃកម្មវិធីទាំងនេះមានរយៈពេល 18ខែ ដែលត្រូវបានដាក់ឱ្យបើកដំណើរការជាផ្លូវការក្រោមប្រធានបទ “ឱកាសការងារគ្មានដែនកំណត់” ដោយមានវត្តមានចូលរួមរបស់លោក Vincent Chong នាយកនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា, លោកស្រី តាន់ លីនណា អគ្គនាយករងនៃ និយ័តករធានារ៉ាប់រងកម្ពុជា, លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្តនៃ និយ័តករធានារ៉ាប់រងកម្ពុជា, លោក Andrew Loh អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា, ភ្ញៀវកិត្តិយស និងអ្នកចូលរួមមកពីស្ថាប័នហិរញ្ញវត្ថុធនាគារ ផ្នែកលក់ ព្រមទាំងស្ថាប័នអប់រំនានា។


ថ្លែងក្នុងសុន្ទរកថា លោកស្រី តាន់ លីនណា បានមានប្រសាសន៍ថា៖

លោក Vincent Chong បានមានប្រសាសន៍ផងដែរថា៖

លោក វ៉ា វិជ្ជា បានចែករំលែកចំណេះដឹងអំពីគុណសម្បត្តិធានារ៉ាប់រងក្នុងការជួយសេដ្ឋកិច្ចកម្ពុជា និងជំរុញឱកាសការងារ។ ក្រុមហ៊ុនធានារ៉ាប់រងចំនួន 39 ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា រួមមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន 18 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន 14 និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន7។ នៅក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទាំង 34 នោះមានភ្នាក់ងារធានារ៉ាប់រងប្រហែលជា 10,000នាក់ ដែលផ្តល់សេវាប្រឹក្សាយោបល់។
លោក Andrew Loh បានមានប្រសាសន៍ថា៖
កម្មវិធី 5-Star Elite ដ៏ពិសេសនេះ បណ្ដុះទីប្រឹក្សាផែនការជីវិតជំនាន់ថ្មីដែលមានសមត្ថភាពខ្លាំងពូកែដោយផ្តល់នូវការបណ្តុះបណ្តាលល្អបំផុត និងបរិយាកាសដែលបណ្តុះការសហការល្អ វិជ្ជាជីវៈ និងសុខុមាលភាព។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកចូលរួមចាប់ផ្តើមអាជីពជាសហគ្រិនដ៏ប្រសើរដែលនាំទៅរកឯករាជភាពផ្នែកហិរញ្ញវត្ថុ និងមានឱកាសបង្កើតជីវិតដ៏ល្អប្រសើរសម្រាប់អ្នកដទៃ។








សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី Elite Pro, Elite Advisor, កម្មវិធី AIA 5-Star Elite និង AIA Elite Academy សូមចូលទៅកាន់ Facebook (AIA Cambodia Elite Academy)។ លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់ [email protected] ឬទូរស័ព្ទទៅ +855 96 317 6666៕
អំពី អេ អាយ អេ ខេមបូឌា
ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក - សាខាគ្រប់គ្រងទាំងស្រុង។
ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន អេ អាយ អេ ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។
ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រ និងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit For Hope របស់យើងជាដើម។
យើងខ្ញុំក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយតាមរយៈឧបត្ថម្ភដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀតយើងក៏សហការជាមួយក្លឹបTottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែលជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបានការអប់រំដែលពួកគេសមនឹងទទួលបាន។
អេ អាយ អេ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា 2020 និង 2021។ អេ អាយ អេ មានការិយាល័យកណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។
ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ
www.aia.com.kh។
ទំនាក់ទំនងសារព័ត៌មាន៖ [email protected]
ម៉េង ដាណែត (ប្រធានផ្នែកទំនាក់ទំនងសាធារណៈ)
អេ អាយ អេ
(ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]