កម្សាន្ត៖ សម្រាប់រឿងស្នេហា គឺជារឿងសំខាន់របស់យុវវ័យ នៅពេលដែលគ្រប់វ័យអាចមានស្នេហាបាន។ ម្យ៉ាងបើងាកទៅមើលជីវិតឯកជនរបស់ សិល្បករ សិល្បការិនីខ្មែរ ដូចជា Influencerវ័យក្មេងវិញ គេឃើញម្នាក់ៗ ចាប់ផ្ដើមបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈ គ្មានលាក់លៀមឡើយ។ 

លើសពីនេះទៅទៀត គូស្នេហ៍Influencer ល្បីៗ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ និងមានហ្វេនសរសើរពីជីវិតគូដ៏ផ្អែមល្ហែមបន្ទាប់ពីទាក់ទងគ្នានោះ មានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ លោក ឡាយ ប៊ុនឡេង និង កញ្ញា សាន់ ដេបូរ៉ា

អាចនិយាយបានថា លោក ឡាយ ប៊ុនឡេង និង កញ្ញា សាន់ ដេបូរ៉ា អ្នកទាំងពីរបានទាក់ទងមើលចិត្តគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ។ លើសពីនេះទៅទៀត គូស្នេហ៍មួយគូនេះ ក៏ជាគូសង្សារមួយដែលស្វីត និងសមគ្នាខ្លាំងផងដែរ។ 

លោក ឡាយ ប៊ុនឡេង និង កញ្ញា សាន់ ដេបូរ៉ា
លោក ឡាយ ប៊ុនឡេង និង កញ្ញា សាន់ ដេបូរ៉ា

២៖ លោក ខេមរា

គ្រាន់តែនិយាយពាក្យ Follow For More ច្បាស់ណាស់ អ្នកលេងបណ្ដាញសង្គមប្រាកដជានឹកដល់លោក ខេមរា ដោយអ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយភាពរូបនេះ បានសាងភាពល្បីល្បាញមកជាច្រើនឆ្នាំ ហលយទទួលបានការគាំទ្រពីហ្វេនច្រើនផងដែរ។ជាមួយគ្នានេះដែរ ថ្មីៗនេះលោកបានបើកបង្ហាញមុខគូស្នេហ៍ជានារីស្រស់ស្អាតម្នាក់ ហើយគូស្នេហ៍មួយគូនេះ ក៏កំពុងទទួលបានការសរសើរពីអ្នកគាំទ្រថា សាកសមនឹងគ្នាផងដែរ។ 

លោក ខេមរា និងគូស្នេហ៍
លោក ខេមរា និងគូស្នេហ៍

៣៖ លោក ហេង វិសាល និងកញ្ញា ជា ស្រីនា 

គូស្នេហ៍បែប Privat លោក ហេង វិសាល និងកញ្ញា ជា ស្រីនា ថ្មីៗនេះអ្នកទាំងពីរទើបតែភ្ជាប់ពាក្យនឹងគ្នារួច។ ហើយកន្លងមកគូដណ្ដឹងមួយគូនេះ តែងតែធ្វើឲ្យមហាជន និងហ្វេន រំភើបនឹងទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរផងដែរ៕ 

លោក ហេង វិសាល និងកញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា និងលោក ហេង វិសាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]