ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ យោងតាម ក្រសួងទេសចរណ៍ បានជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់នូវទិដ្ឋាការអេឡិចត្រូនិចរបស់ប្រទេសជប៉ុន សម្រាប់ភ្ញៀវទេសចរកម្ពុជា ដែលមានបំណងធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុនក្នុងរយៈពេល៩០ថ្ងៃ។

ក្នយងនោះដែរ យោងលិខិតលេខ ១១១ AJ/Con ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងដីកាបញ្ជួនលេខ៤៥៦ កបទ.សអ/ច្បក៦ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនសមាគម ទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ឋ និងសាធារណជនទូទៅឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុន នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ឋទិដ្ឋាការអេឡិចត្រូនិច (JAPAN E-VISA System) សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅទស្សនាប្រទេសជប៉ុន ក្នុងរយៈពេលមិនលើសពី ៩០ថ្ងៃ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព Technology Cambodia

សូមទស្សនារូបភាពខាងក្រោម

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]