ភ្នំពេញ៖ កាលពីយប់ថ្ងៃទី 18 ខែមីនា ឆ្នាំ2023 នេះ នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលរៀបចំដោយខាងក្រុមហ៊ុនស្មាតត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គ្រេនហល ហ្រ្គេនបលរ៉ូម។ ក្នុងយប់នោះដែរ សំណាក់តារា និងបុគ្គលល្បីៗចូលរួមជា​ច្រើននាក់ ជាមួយនឹងការរៀបចំខ្លួនដ៏លេចធ្លោរអស់ស្ទះ។

អ្នកនាង ទេព បូព្រឹក្ស បានចូល​រួម​កម្មវិធីដ៏​ធំ​ប្រចាំ​ឆ្នាំនេះជាមួយនឹង G-Devith ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកភ្នែកតែម្តង ក្នុងរូបឈុតបៃតងដែលស៉ីគ្នាខ្លាំងជាមួយនឹងកម្មវិធីដែលរៀបចំដោយក្រុមហ៊ុនស្មាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកលោក G-Devith ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលគាត់ទទួលបានពានច្រើនជាងគេបំផុត សឹងតែពាក់កណ្តាលម្នាក់ឯងទៅហើយ ជាមួយនឹងពានរង្វាន់ចំនួន 6 ក្នុងចំណោម ​14 ពានសរុប! ដែល​មាន​ដូចជា ពានសិល្បករប្រចាំឆ្នាំ ពានវីដេអូចម្រៀងប្រចាំឆ្នាំ ពានបទចម្រៀងប្រចាំឆ្នាំ ពានបទចម្រៀងស្តាប់ច្រើនជាងគេ ពានសិល្បករ-សិល្បការិនីថ្មីដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារ ដែលនាំមកជូនដោយ Vattanac Premium Beer & Dragon Premium Dark Beer និងពានអាល់ប៊ុមចម្រៀងប្រចាំឆ្នាំ។ 

ទេព បូព្រឹក្ស ដែលជាម្ចាស់ពានដល់ទៅ3កាលពីឆ្នាំមុន ក៏ទទួលបាន ពានពិសេសមួយដែលក្នុងឆ្នាំនេះដែលជាពាន «សិល្បការិនីប្រចាំឆ្នាំ» ដែលជាគូនឹងពាន «សិល្បករប្រចាំឆ្នាំ» ដែលមានលោក G-Devith ជាម្ចាស់ពានផ្ទាល់តែម្តង! ឃើញថាតារាស្រីរូបនេះពិតជារំភើបមែនទែន ហើយគាត់ក៏បានធ្វើការថ្លែងអំណរគុណទៅដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]