ថៃ៖ ដូចដែលបានជ្រាបមកហើយថា គូស្នេហ៍ដ៏ពេញនិយមនៅក្នុងសិល្បៈកម្សាន្ត រវាង តារាស្រី Kimberley និងលោក Mark Prin កាន់តែមានភាពផ្អែមល្ហែម ស្របពេលដែលអ្នកទាំងពីរបានត្រៀមរួចជាស្រេច ក្នុងការរៀបការសាងគ្រួសារជាមួយគ្នា ក្នុងពេលឆាប់ៗនេះ។
ដោយឡែក បើក្រឡេកមកមើលពីការចាប់ផ្ដើមសាងស្នេហ៍ដំបូងៗ មកទល់នឹងពេលនេះ ឃើញថា គូស្នេហ៍របស់តារាប្រុសស្រីទាំងពីររូបនេះ គឺនៅតែមានភាពល្អូកល្អើនមិនផ្លាស់ប្ដូរ បើទោះបីជាបានកន្លងផុតទៅរយៈពេលជាច្រើនឆ្នាំក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ ត្រូវបានហ្វេនៗ បើកបង្ហាញពីរឿងមួយ នៅក្នុងឱកាសពិសេស នៃថ្ងៃកំណើតរបស់តារាប្រុស Mark គេឃើញថា Kimberley បានបង្ហោះសារជូនពរ អបអរខួបកំណើតទៅដល់លោក នៅលើបណ្ដាញសង្គមចាប់តាំងពីឆ្នាំ ២០១២ រហូតមកដល់ឆ្នាំ ២០២៣ គ្មានចន្លោះសូម្បីតែមួយឆ្នាំ ក្នុងរយៈពេលខ្ទង់ ១១ឆ្នាំទៅនេះ។ ហើយនេះ គឺជារឿងដ៏គួរឲ្យរំភើប សម្រាប់អ្នកគាំទ្រជាច្រើនដូចគ្នា បន្ទាប់ពីបានឃើញទំនាក់ទំនងរបស់អាយដល មានភាពស្អិតរមួត មិនបានផ្លាស់ប្ដូរ នោះឡើយ៕
ប្រភព៖ Home Markim Cambodia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]