មុខម្ហូបភាគច្រើនដែលចម្អិនដោយខ្លាញ់ តែងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះក៏ងាយស្រួលចម្អិន និងឆាប់បានញ៉ាំទៀតផង។ ប៉ុន្ដែដឹងទេថា ម្ហូបទាំងនោះក៏អាចប៉ះពាល់ដល់សុខភាពបេះដូងរបស់យើងនៅថ្ងៃអនាគតផងដែរ។
ហេតុអ្វីបានជាអាហារខ្លាញ់ប៉ះពាល់ដល់សុខភាពបេះដូង?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភេទអាហារដែលបានចម្អិនដោយខ្លាញ់ ហើយជាប្រភេទខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ មិនថា ឆា ចៀន បំពងនោះទេ នឹងបង្កឲ្យអ្នកញ៉ាំប្រឈមកើនឡើងកូលេស្ដេរ៉ូលក្នុងសរសៃឈាម និងបណ្ដាលឲ្យប៉ះពាល់សរសៃឈាមផងដែរ។ មូលហេតុដែលបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមនោះព្រោះតែ កូលេស្ដេរ៉ុលដែលមានក្នុងសរសៃឈាមទាំងប៉ុន្មាននឹងប្រមូលផ្ដុំបន្ដិចម្ដងៗ រហូតវិវត្ដទៅជាកំណកខ្លាញ់ធ្វើឲ្យសរសៃឈាមប្រឈមរួមតួចប៉ះពាល់ដល់ចរន្ដឈាម។ ការណ៍នេះ សរសៃឈាមអាចវវិត្ដទៅជាជំងឺក្រិនសរសៃឈាម ដែលមូលហេតុចម្បងបំផុត ប៉ះពាល់ដល់សុខភាពបេះដូង។
តាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលចម្អិនដោយខ្លាញ់ជាប្រចាំ មានហានិភ័យខ្ពស់កើត ជំងឺខ្លាញ់ក្នុងសរសៃឈាមបេះដូង ជំងឺគាំងបេះដូង បេះដូងខ្សោយ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
មូលហេតុសំខាន់អាហារខ្លាញ់ប្រឈមកើតជំងឺគាំងបេះដូង
ជំងឺគាំងបេះដូងកើតឡើងនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាមទៅកាន់សាច់ដុំបេះដូងបានគ្រប់គ្រាន់។ មូលហេតុនោះគឺដោយសារតែក្នុងសរសៃឈាមមានកំណកខ្លាញ់ច្រើន ធ្វើឲ្យស្ទះសរសៃឈាមមិនអាចដំណើការបានល្អ។ ហើយការកើតមានកំណកខ្លាញ់ក្នុងសរសៃឈាមច្រើន គឺបណ្ដាលមកពីការញ៉ាំអាហារចម្អិនដោយខ្លាញ់សត្វនេះឯង។
Continue Reading
ដូចគ្នាផងដែរ ស្របពេលដែលអត្រានៃការកើតមានជំងឺគាំងបេះដូងដោយសារកម្រិតកូលេស្ដេរ៉ូលក្នុងឈាមច្រើន នោះជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ប្រឈមកើតដូចគ្នា ពិសេសនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាម ផ្ដល់អុកស៊ីសែន និង សារធាតុចិញ្ចឹមដល់ខួរក្បាលគ្រប់គ្រាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]