សៀមរាប៖ ដោយសារតែភាពស្រស់ស្អាត និងការរចនាប្រកបដោយក្បូរក្បាច់យ៉ាងប្រណីត នៃប្រាង្គប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា និងជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បានធ្វើឲ្យភ្ញៀវទេសចរទូទាំងពិភពលោក មានការស្ងើចសរសើរ និងបានមកធ្វើដំណើរកម្សាន្ត ក៏ដូចជាមកទស្សនាឲ្យឃើញផ្ទាល់ភ្នែក តែម្ដង។
យ៉ាងណាមិញ ក្រឡេកមកមើល បច្ចុប្បន្ននេះ ប្រាសាទអង្គរវត្ត នៅតែជាទីកន្លែងទេសចរណ៍ដ៏ល្បីល្បាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដែលបានមកកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេស បើធ្វើការប្រៀបធៀបកាលពី៦ ឆ្នាំមុន ក្នុងអំឡុងឆ្នាំ ២០១៧ និងពេលថ្មីៗនេះ ឃើញថាចំនួនភ្ញៀវទេសចរ បានមកទស្សនាកម្សាន្តប្រាសាទអង្គរវត្ត នៅតែមានចំនួនច្រើន មិនខុសគ្នានោះឡើយ ដែលពួកគេបានបង្ហាញវត្តមានទៅទស្សនា ទិដ្ឋភាពថ្ងៃរះ ដ៏ស្រស់ត្រកាល គួរឲ្យគយគន់ នៅប្រាសាទអង្គរវត្ត ផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ Ranuth Yun
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]