ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖
ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណៈងាយស្រួល ក្នុងការកកើតឡើងនូវស្រទាប់កំដៅ (heat low pressure cell) បណ្តាលឲ្យសីតុណ្ហភាពកើន នឹងអាចមានភ្លៀងដោយអន្លើ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C– សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C– សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]