ភ្នំពេញ៖ TWPR ដែលជាភ្នាក់ងារផ្តល់ទំនាក់ទំនងសាធារណៈឈានមុខគេ បានធ្វើការកែប្រែមុខមាត់របស់ខ្លូន ទៅ ជាក្រុមហ៊ុនភ្នាក់ងារដ៏ពេញលេញរួមបញ្ចូលគ្នារវាងទីផ្សារ និងទំនាក់ទំនង ដែលហៅថា Integrated Marketing and Communications (IMC) agency ដែលកម្មវិធីនេះសម្ភោធន៏នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី​១៧​ ខែ​មីនា ឆ្នាំ ២០២៣ នៅសណ្ធាគារហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។

បង្កើតឡើងនៅឆ្នាំ ២០១៤ ដោយ កញ្ញា ផេង គីមហ៊ន TWPR ត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាកម្ម ទំនាក់ទំនងសាធារណៈ ទៅកាន់ទីផ្សារកម្ពុជា។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនទទួលបានកេរ្តិ៍ឈ្មោះជាភ្នាក់ងារ ទំនាក់ទំនងសាធារណៈ លំដាប់កំពូលមួយនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវ សេវាកម្មផ្នែកទំនាក់ទំនងសាធារណៈ និងដំណោះស្រាយយុទ្ធសាស្ត្រទំនាក់ទំនង លំដាប់អន្តរជាតិដល់មូលដ្ឋានអតិថិជនរបស់ខ្លួន។ TWPR បានក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មលំដាប់កំពូលមួយក្នុងឧស្សាហកម្មយ៉ាងឆាប់រហ័ស តាមរយៈចំណុចពិសេសរបស់ខ្លួនក្នុងការផ្សារភ្ជាប់ក្រុមហ៊ុននានា ទៅកាន់ទស្សនិកជនគោលដៅរបស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា ផេង គីមហ៊ន ស្ថាបនិក TWPR
លូហ្គូ TWPR
លូហ្គូ TWPR

ដោយឡែក ជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃឧស្សាហកម្មទីផ្សារ និងតម្រូវការរបស់អតិថិជន TWPR បានសម្រេចចិត្តប្តូរម៉ាកយីហោឡើងវិញ និងបង្វែរខ្លួនជាភ្នាក់ងារ IMC ដែលផ្តល់ជូននូវសេវាកម្ម ៣៦០ ដឺក្រេដល់អតិថិជនដែលមានស្រាប់ និងអតិថិជននាពេលអនាគតរបស់ខ្លួន។ ក្រុមហ៊ុនបានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងដំណើររបស់ខ្លួន ដោយចាប់ផ្តើមឈ្មោះជា ALL PR ក្នុងឆ្នាំ ២០១៤ ហើយប្តូរឈ្មោះជា Two Way PR នៅឆ្នាំ ២០១៨ និងចុងក្រោយនេះបានផ្លាស់ប្តូរទៅជា TWPR ដែលជាទីភ្នាក់ងារ IMC ក្នុងឆ្នាំ ២០២៣។

ជាមួយនឹងបទពិសោធន៍ជាង ៥០ ឆ្នាំនៃជំនាញវិជ្ជាជីវៈរួមបញ្ចូលគ្នា ក្នុងចំណោមក្រុមការងារពោរពេញដោយជំនាញ និងភាពប៉ិនប្រសប់របស់ខ្លួន TWPR កំពុងធ្វើដំណើរឆ្ពោះទៅរកការក្លាយជាភ្នាក់ងារ IMC លំដាប់កំពូល ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះក៏បានស្វាគមន៍ម្ចាស់ភាគហ៊ុនថ្មីផងដែរ ដែលនាំមកនូវជំនាញដ៏មានតម្លៃ ការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននិងលើសពីតម្រូវការ និងការរំពឹងទុករបស់អតិថិជន។ ក្នុងនោះមានលោក James Chong ដែលជាអ្នកជំនាញផ្នែកផ្សាយពាណិជ្ជកម្ម ម៉ាកយីហោ និងការរចនាដែលមានបទពិសោធន៍ជាង ១៥ ឆ្នាំ និងលោក អុិន វិចិត្រ នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Khmerload ដែលជាគេហទំព័រឈានមុខគេដែលមានអ្នកចូលមើល ៣,២ លាននាក់ក្នុងមួយខែ និងមានអ្នកមើលទំព័រសរុប ១៧ លាននាក់នៅកម្ពុជា។

ក្រុមការងារTWPR

កញ្ញា ផេង គីមហ៊ន ស្ថាបនិក TWPR បានមានប្រសាសន៍ថា « TWPR មានកិត្តិយសក្នុងការចាប់ផ្តើមដំណើរថ្មីនេះក្នុងការបង្កើតម៉ាកយីហោរបស់យើងឡើងវិញជាភ្នាក់ងារ IMC ដែលផ្តល់សេវាកម្មពេញលេញ។ ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយប្រកបដោយវិជ្ជាជីវៈ ពួកយើងប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជន និងដៃគូអាជីវកម្មរបស់យើងនូវសេវាកម្មដ៏ល្អបំផុត ដើម្បីជួយពួកគេពង្រីកការបង្ហាញម៉ាកយីហោរបស់ពួកគេ និងសម្រេចបាននូវកំណើនអាជីវកម្ម។ លើសពីនេះ យើងខិតខំបង្កើតបរិយាកាសការងារដ៏រីករាយ និងបំផុសគំនិតសម្រាប់ទេពកោសល្យទាំងអស់របស់យើង និងជាកន្លែងដែលពួកគេអាចធ្វើការសហការគ្នាដើម្បីភ្ជាប់ម៉ាកយីហោ អាជីវកម្ម និងមនុស្សតាមរយៈការទំនាក់ទំនងប្រកបដោយអត្ថន័យ និងការបង្កើតខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត។»

ក្រុមការងារTWPR

ព្រឹត្តិការណ៍ការដាក់ឱ្យដំណើរការឡើងវិញនេះនឹងត្រូវបានចូលរួមដោយអ្នកសារព័ត៌មានក្នុងស្រុក ដើម្បីឱ្យពួកគេយល់ដឹងពីបទពិសោធន៍ថ្មីៗរបស់ TWPR ។ ស្ថាប័ននានា ត្រូវបានលើកទឹកចិត្តឱ្យទាញយកអត្ថប្រយោជន៍ក្នុងការនាំយកប្រៀបទៅដល់ទស្សនិកជនគោលដៅរបស់ពួកគេ ហើយ TWPR គឺជាមធ្យោបាយដ៏ល្អឥតខ្ចោះក្នុងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យជាមួយអតិថិជនទាំងនោះ។ អង្គការ និង ស្ថាប័ននាៗគឺត្រូវបានលើកទឹកចិត្តឱ្យភ្ជាប់ទំនាក់ទំនងជាមួយ TWPR ដើម្បីបង្កើនឥទ្ធិពលនៃយុទ្ធនាការទីផ្សារ និងទំនាក់ទំនងរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

 ស្ថាប័ននានា 

អំពី TWPR

TWPR គឺជាភ្នាក់ងារទីផ្សារ និងទំនាក់ទំនងសាធារណៈ ឈានមុខគេដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ TWPR ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ និងមានកេរ្តិ៍ឈ្មោះក្នុងការផ្តល់ជូននូវដំណោះស្រាយទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្ត្រទំនាក់ទំនង ដែលមានគុណភាពខ្ពស់ ដោយភ្ជាប់ម៉ាកយីហោទៅកាន់អតិថិជនគោលដៅ នៅទូទាំងអាស៊ីអាគ្នេយ៍។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាពវិជ្ជាជីវៈ និងការពេញចិត្តរបស់អតិថិជន TWPR ផ្តោតសំខាន់ក្នុងការជួយអាជីវកម្មឱ្យរីកចម្រើន និងជោគជ័យ។

សម្រាប់ព័ត៌មានបន្ថែមអំពី TWPR សូមចូលទៅកាន់គេហទំព័ររបស់យើង។

https://twowaypr.com/?post_type=dt_portfolio

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

      +៨៥៥ ៨៧ ២២ ៩៩ ១៩

      អគារ Flatiron ជាន់ទី១៧, ផ្លូវ១០២ , Phnom Penh City Centre,ភូមិ ១, សង្កាត់ស្រះចក,  ខណ្ឌដូនពេញ, រាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]