ថៃ៖ ពិតណាស់ បើនិយាយដល់គូស្នេហ៍ដ៏ផ្អែមល្ហែម ហ្វេនៗជាច្រើន ច្បាស់ជានឹកដល់ គូស្នេហ៍តារាថៃរវាង តារាស្រី Kimberley និង លោក Mark Prin ដែលអ្នកទាំងពីរ តែងតែមានសកម្មភាពកម្សាន្តរីករាយយ៉ាងល្អូកល្អើន បន្ទាប់ពីបានទាក់ទងគ្នាច្រើនឆ្នាំ និងកំពុងតែត្រៀមខ្លួនចូលរោងការ ខាងមុខនេះ។
ដោយឡែក ចំពោះដំណឹងរៀបការដ៏របស់គូស្នេហ៍អ្នកទាំងពីរ ថ្មីៗនេះ ពួកគេក៏បានបើកបង្ហាញពីរឿងរ៉ាវដ៏គួឲ្យចាប់អារម្មណ៍ និងជារឿងដែលធ្វើឲ្យហ្វេនៗរំភើបជំនួស នឹងតារាប្រុសស្រីទាំងពីររូបនេះ នៅពេលដែលបានបង្ហើបថា ការរៀបការរបស់ពួកគេទាំងពីរ នឹងធ្វើឡើង ២ កន្លែង នៅក្រៅប្រទេស ក្នុងខែ៩ ខណៈ នៅក្នុងប្រទេសថៃ នៅខែ ១១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែច្រណែននោះគឺ នៅពេលដែល លោក Mark Prin បានប្រាប់ថា ខ្លួនមិនប្រកែកអ្វីនឹងការរៀបចំនេះទេ គឺរូបលោករីករាយ នឹងតាមចិត្ត តារាស្រី Kimberley គ្រប់់យ៉ាង ទៅលើការចំណាយរៀបចំ បើទោះបីជាដឹងថា នឹងត្រូវចំណាយលើសពីចំនួនកំណត់ ដែលបានគ្រោងទុក ផងដែរ៕
ប្រភព៖ Home Markim Cambodia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]