បរទេស៖ ក្រឡេកឃើញថា ចាប់តាំងពីមានរឿងចម្រូលចម្រាស កាលពីកន្លងមក តារាចម្រៀងស្រី Selena Gomez កាន់តែទាញយកចំណាប់អារម្មណ៍ពីទស្សនិកជន ទៅលើការតាមដានសកម្មភាពផ្សេងៗជាច្រើនរបស់នាង ខណៈដែលមានការកើនឡើងពីចំនួនអ្នកតាមដានរាប់លាននាក់ នៅលើបណ្ដាញសង្គម។

យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀងស្រី Selena កំពុងតែឆក់យកចិត្ត អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីបានបើកបង្ហាញសម្រស់ ជាមួយនឹងការតុបតែងខ្លួន ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍ពណ៌សវែងអន្លាយ បង្អួតពីភាពស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីភាពលេចធ្លោក្នុងឈុតកូនក្រមុំ តារា​ចម្រៀងស្រី វ័យ​៣០​ឆ្នាំ​រូប​នេះ​ ថែមទាំងលេងស្ទាយជ ជាមួយនឹងគ្រឿងអលង្កា ​ក្រវិល​ពណ៌​សប្រណីត ដែលមើលជួយលើកសម្រស់តារាស្រីរូបនេះ ឲ្យកាន់តែស្រស់​ផូរផង់ជាងមុន និងធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តពេលបានឃើញ ការតុបតែងខ្លួនរបស់នាង បែបនេះ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena 
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]