ភ្នំពេញ៖ ABA បានប្រកាសនូវជោគជ័យរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី (LTC) ដោយធនាគារ ABA បានផ្តល់ហិរញ្ញប្បទាន និងសម្របសម្រួលដល់ការបញ្ជាទិញឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ (ដូចទៅនឹងយន្តហោះពិត) របស់យន្តហោះប្រភេទ Airbus A320 ដំបូងបង្អស់នៅកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនៃឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៣។
ក្នុងនាមជាបុត្រសម្ពន្ធមួយនៃធនាគារជាតិកាណាដា ABA បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទាន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Canadian Aviation Electronics និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី ដើម្បីទិញឧបករណ៍ហាត់បញ្ជាការហោះហើរនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី បានទិញឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ CAE-TSP 1000XR ដើម្បីបន្តបណ្តុះបណ្តាលបុគ្គលិកនៃជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ដែលមានការិយាល័យនៅកម្ពុជា រួមទាំងក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី (ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Lanmei Aviation Group) ផងដែរ។ ឧបករណ៍នេះនឹងជួយសម្រួលដល់សិស្សដែលបានចុះឈ្មោះចូលរៀន ក្នុងកម្មវិធីសិក្សាថ្នាក់អាកាសយានិក និងកម្មវិធីថែទាំយន្តហោះបានពេញលេញ និងជួយឆ្លើយតបទៅនឹងកំណើននៃតម្រូវការអ្នកបើកយន្តហោះ និងអាកាសយានិកជំនាញៗនៅក្នុងប្រទេស និងក៏ដូចជាតំបន់អាស៊ាន។
ប្រធានគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី លោក កាពីទែន Goh Chee Hong បានបញ្ជាក់ថា ឧបករណ៍នេះផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាព និងការគ្រប់គ្រងពេញលេញ សម្រាប់អាកាសយានិកក្នុងការអនុវត្ត និងបំពេញជំនាញបញ្ជាការហោះហើររបស់ពួកគេ ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ឬក្រុមយានិកណាឡើយ។
លោក កាពីទែន Goh មានបន្ថែមថា៖
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖
ធនាគារ ABA បានសម្របសម្រួលកិច្ចព្រមព្រៀង រវាងមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី និងក្រុមហ៊ុន Canadian Aviation Electronics ដោយបានធ្វើកិច្ចការជាច្រើនដំណាក់កាល និងជាមួយភាគីក្រុមហ៊ុនជាច្រើនទៀត រហូតទទួលបានជោគជ័យ និងធ្វើការសម្ពោធឧបករណ៍នេះជាផ្លូវការនៅថ្ងៃនេះ។ ទាំងអស់នេះបង្ហាញពីភាពគួរឲ្យជឿជាក់ទុកចិត្តបានរបស់ ABA ដោយធនាគារយើងខ្ញុំមានសេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងការសម្រួលផ្នែកឥណទាន សម្រាប់កិច្ចការជំនួញធំៗ និងមានលក្ខណៈស្មុគស្មាញ សំដៅរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ។
វិស័យអាកាសចរណ៍កម្ពុជាមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រជាពលរដ្ឋកម្ពុជាបង្ហាញការចំណាប់អារម្មណ៍លើការងារក្នុងវិស័យអាកាសចរណ៍ រួមទាំងការបណ្តុះបណ្ដាល ដើម្បីក្លាយជាអ្នកបើកបរយន្តហោះ (អាកាសយានិក) អាជីពផងដែរ។ ធនាគារ ABA គាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃវិស័យអាកាសចរណ៍របស់កម្ពុជា តាមរយៈការសម្របសម្រួលការវិនិយោគនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី ក្នុងការតម្លើងឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញម៉ាក CAE នេះ៕
អំពីធនាគារ ABA
ធនាគារ ABA ត្រូវបានចាត់ទុកជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។ ABA បម្រើសេវាធនាគារ ដល់អតិថិជនជាង 2.5 លាននាក់ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]