ភ្នំពេញ៖ ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេដូចជា៖ ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគំនិត “NEVER BEHIND TREND” ឆ្លុះបញ្ចាំងពីភាពទាក់ទាញ ទាន់សម័យ ស៊ីវិល័យ បច្ចេកវិទ្យាទំនើប កាលីប ឈានមុខគេ មានពីរស៊េរីសម្រាប់ជម្រើស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់អតិថិជន ដែលពេញនិយមនូវការរចនាបែបស៊ីវិល័យស្រស់ឆើតឆាយ Honda SCOOPY ស៊េរី PRESTIGE ប្រាកដជាជម្រើសទី១ តែមថ្មីរចនាយ៉ាងសម្រិតសម្រាង ដោយបន្ទះមាសបង្កប់ដោយក្រឡាចំណិតពេជ្រ និងនិមិត្តសញ្ញា SCOOPY ផុស រួមបញ្ចូល ឆ្លុះបញ្ចាំងពីភាពប្រណិតឥតខ្ចោះ។ ជាមួយប្រភេទកង់អត់ពោះវៀន ទំហំ14អ៊ិញ! ធ្វើដំណើរដោយភាពជឿជាក់បង្កើនភាពងាយស្រួល​ក្នុងការបើកបរ។

ចំណែកឯ Honda Scoopy ស៊េរី CLUB12 ស្ទាយប្លែកការរចនាថ្មីបន្ទាត់ឆ្នូតដ៏ UNIQUE របស់ CLUB12 ផ្សារភ្ជាប់នឹងបច្ចេកវិទ្យានិងនិមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យពិសេស ទាក់ទាញគ្រប់ជ្រុងជ្រោយ និងស៊ីវិល័យឥតដែនកំណត់។ បំពាក់ជាមួយ Honda Smart key បង្កើនសុវត្ថិភាព និងភាពងាយស្រួល​ទ្វេរដង មិនចាំបាច់ត្រូវការកូនសោរ។ ការរក្សាទំនាក់ទំនងគ្រប់ពេលវេលា ជាមួយ USB Type A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល។ ប្រអប់ដាក់ឥវ៉ាន់ខាងមុខកាន់តែធំ សម្រួលដល់ការទុកសម្ភារៈផ្សេងៗ។

គួរបញ្ជាក់ដែរថា Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរី ក៏បានបំពាក់ម៉ាស៊ីន PGM-FI ជំនាន់ថ្មី ក៏មានផ្តល់នូវការធានាជូនរយៈពេល២ (ពីរ)ឆ្នាំ ឬស្មើនឹង ២៤០០០ គីឡូម៉ែត្រ។

សម្រាប់ម៉ូតូ Honda SCOOPY ស៊េរីថ្មីគឺ ៥​ពណ៌សម្រាប់ជ្រើសរើស​ ដែល Scoopy PRESTIGE មានជម្រើស៣ (បី) ពណ៌ដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។ ចំណែកឯ Scoopy Club12 មាន ២ (ពីរ) ពណ៌មានដូចជា៖ ពណ៌ស និងពណ៌ទឹកប្រាក់។

លោកអ្នកក៏អាចរកទិញ Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរីនេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៣ ខែមីនា​ ឆ្នាំ២០២៣​ នេះតទៅ៕

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/kh/ACF110CBTP-2CA
https://www.ncxhonda.com/motorcycles/kh/ACF110CBTP-3CA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]