ថៃ៖ ថ្មីៗនេះ ហ្វេនៗជាច្រើន នៅលើបណ្ដាញសង្គម កំពុងតែចាប់អារម្មណ៍នឹង ជីវិតប្កីប្រពន្ធតារាថៃលោក Jetrin Wattanasin និង តារាស្រី Pin kejmanee ដែលកំពុងតែមានចចាមអារ៉ាម ពីការសម្រចចិត្តលែងលះគ្នា បន្ទាប់ពី លេចឮព័ត៌មាន បណ្ដាលមកពីជនទី៣ ខណៈនៅលើប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានគេលើកឡើង ពីនារីជាគ្រូបង្រៀនរាំម្នាក់ ដែលត្រូវបានគេថា នាងគីជាជនទី៣ ផងដែរ។

យ៉ាងណាមិញ ក្រោយពី មានការវែកញែកមិនចេះចប់ ចំពោះរឿងរ៉ាវក្នុងទំនាក់ទំនងជីវិតប្ដីប្រពន្ធតារាប្រុសស្រីគូនេះ ស្រាប់តែ តារាស្រី Junji Janjira ដែលជាមិត្តស្រីរបស់ តារាប្រុស Mario Maurer បានចេញមុខបញ្ចេញមតិបញ្ជាក់ថា នេះមិនមែនជាការពិតឡើយជាមួយនឹងអ្នកទី៣ ដែលជាគ្រូបង្រៀនរាំ ដោយលើកឡើងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Junji

ដោយឡែក បើទោះបីជាមានការ លេចចេញចចាមអារ៉ាមអារាមនៅលើបណ្ដាញសង្គមក៏ពិតមែន ប៉ុន្តែ នៅមិនទាន់មានការបកស្រាយ ពីប្ដីប្រពន្ធ Jetrin និង Pin ថាតើនេះ គឺជារឿងពិតយ៉ាងណានោះទេ ខណៈដែល មហាជននៅតែមាន ការសង្ស័យថា ពួកគេអាចនឹងលែងលះគ្នាពិតប្រាកដ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Junji
Jetrin និង Pin
Jetrin និង Pin ព្រមទាំងគ្រួសារ
Jetrin និង Pin ព្រមទាំងគ្រួសារ
Jetrin និង Pin ព្រមទាំងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]