ថៃ៖ នៅតែជារឿងដែលធ្វើឲ្យហ្វេនៗជាច្រើន នាំគ្នាតាមដាន ក្រោយពីមាន ពាក្យចចាមអារ៉ាមអំពីរឿងបែ.ក.បា.ក់គ្នា រវាង ប្ដីប្រពន្ធតារាប្រុសស្រីដ៏ល្បី លោក J Jetrin និងភរិយា Pin Kejmanee រួមទាំងមានព័ត៌មានលេចឮ ពីជនទី៣ ដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរ អាចឈានដល់ថ្នាក់នេះ។
លើសពីនេះ ខណៈកំពុងតែពីល្បីជាមួយនឹងដំណឹងលែ.ងលះគ្នាផង ស្រាប់តែ លោក J Jetrin ធ្វើឲ្យអ្នកគាំទ្រ កាន់តែមានការសង្ស័យ នៅពេលដែលត្រូវបានគេសង្កេតឃើញថា ការបង្ហោះនៅលើ Instagram នៅថ្ងៃដ៏សំខាន់របស់លោក និង ភរិយា ដែលបានប្រារព្ធខួបអាពាហ៍ពិពាហ៍ ២២ ឆ្នាំរបស់អ្នកទាំងពីរ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣កន្លងទៅ បានបាត់ពី Instagram របស់ លោក J Jetrin ខណៈដែល របស់ តារាស្រី Pin Kejmanee នៅតែមានដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ សូម្បីតែរូបភាពដែល J Jetrin បានប្រារព្ធទិវានៃក្តីស្រលាញ់ ហើយរូបភាពដែល អ្នកទាំងពីរបាន ពាក់ឯកសណ្ឋានសិស្សកាលពីក្មេង ក៏ត្រូវបានលុបចេញ ទៀតផង។ យ៉ាងណាមិញ នេះគ្រាន់តែជាការមើលឃើញពីទស្សនិកជន ខណៈចំពោះការសង្ស័យពីការបែ.កបា.ក់គ្នា គឺត្រូវរង់ចាំមើល ថាតើអ្នកទាំងពីរចូលមកស្រាយបំភ្លឺពីការពិត នឹងទៅជាយ៉ាងណា ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]