ភ្នំពេញ៖ កាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៣កន្លងទៅ កម្មវិធីវេទិកាសន្ទនាអាហារពេលព្រឹក លើកទី១សម្រាប់ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងរលូន ដែលមានអ្នកចូលរួមយ៉ាងច្រើនពីសំណាក់ម្ចាស់អាជីវកម្ម បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញផ្សេងៗផងដែរ។ 

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត កម្មវិធីមួយនេះបង្កើតឡើងក្នុងគោលបំណង ដើម្បីចែករំលែកនូវចំណេះដឹង បូករួមនឹងបទពិសោធន៍ថ្មីៗ។ ដោយកម្មវិធីមួយនេះ គឺបង្កើតឡើងក្នុងប្រធានបទនិយាយពី«ប្រសិទ្ធភាពនៃការយល់ដឹងពីទីផ្សារ Influencer និងទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម»។ 

រូបភាព

មួយវិញទៀត វាគ្មិនពិសេស ហើយក៏ជាវាគ្មិនដំបូងរបស់ Breakfast Talk គឺជាលោក សួន ពៅរត្ន័ទ្យា (ហ្វី) ដែលរូបលោកគឺជាប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន មេឌាឡូដ និងជានាយករងប្រតិបត្តិនៃក្រុមហ៊ុន ឌ្រីមធីម។ ហើយរូបលោកក៏ជាបុគ្គលអ្នកដឹកនាំវ័យក្មេងមួយរូប ដែលមានទាំងចំណេះដឹង និងសមត្ថភាពខ្ពស់ម្នាក់ផងដែរ។  

  លោក សួន ពៅរត្ន័ទ្យា (ហ្វី) 
  លោក សួន ពៅរត្ន័ទ្យា (ហ្វី) 

គួរបញ្ជាក់ផងដែរថា លោក សួន ពៅរត្ន័ទ្យា (ហ្វី) ក៏នឹងនៅតែបន្តចូលរួមក្នុងកម្មវិធីបែបនេះ ជាបន្តបន្ទាប់ ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធន៍ដែលរូបលោកបានឆ្លងកាត់កន្លងមកទៅកាន់ យុវជន យុវតី និងមនុស្សនៅជុំវិញខ្លួនជាបន្តទៀតនាពេលឆាប់ៗខាងមុខ៕ 

  លោក សួន ពៅរត្ន័ទ្យា (ហ្វី) 
  លោក សួន ពៅរត្ន័ទ្យា (ហ្វី) 
  លោក សួន ពៅរត្ន័ទ្យា (ហ្វី) 
  លោក សួន ពៅរត្ន័ទ្យា (ហ្វី) 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]