ភ្នំពេញ៖ ក្រោយខកខានចេញផលិតដោយសារវិបត្តិកូវីដ១៩ រយ:ពេល៣ឆ្នាំ ផលិតកម្ម វ័នឌើរ ហ្វីម អេនធើធេនមុិនបានសង្ងំផលិតរឿងខ្នាតធំថ្មី ដែលគ្រោងចាក់បញ្ចាំងនៅគ្រប់រោងកុនទូទាំងប្រទេសនៅដើមខែមេសា ខាងមុខនេះ។
ខ្សែភាពយន្តខា្នតធំរឿង «កំណើតអរូប» ដែលផលិតកម្ម វ័នឌើរ ហ្វីម អេនធើធេនមុិន គ្រោងប្រកាសចាក់បញ្ចាំងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ខាងមុននេះ ជារឿងដែលឆ្លុះបញ្ចាំងពីផ្នត់គំនិតបែបវិទ្យសាស្ត្រភ្ជាប់ជាមួយនឹងអបិយជំនឿ បែបខ្មោចព្រាយបិសាច ព្រឺព្រួច មន្តអាគម ភ័យរន្ធត់ ពិធីសាសនាធំទាំង៣រួមគ្នា និងប្រពៃណីវប្បធម៌ខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងខ្នាតធំកម្រិតខ្ពស់នេះ គឺជាមានការចូលរួមសម្តែងដោយតារាល្បីៗជនជាតិខ្មែរ និងតារាបរទេស ដែលថតនៅទីតាំងសំខាន់ និងទាក់ទាញដូចជា ប្រាសាទអង្គរវត្ត វត្តបាកានខេត្តពោធិ៍សាត់ ដែលមានបដិមាបែរព្រះភក្ត្រទៅទៅទិសខាងលិច និងព្រះនាងដោះធំលើភ្នំគូលែន។
អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងវ័យ៤៤ឆ្នាំ លោក សែម វិសាល បានបញ្ជាក់ថា៖
អ្នកនិពន្ធ និងដឹកនាំរឿង ដែលមានបានបញ្ចប់ការសិក្សាដឹកនាំរឿងមកពីក្រៅប្រទេស និងបញ្ចាប់ថ្នាក់បណ្ឌិតវេជ្ជសាស្ត្រ សែម វិសាល បន្តថា៖
ខ្សែភាពយន្តខ្នាតធំរឿង «កំណើតអរូប |The RITUAL:BLACK NUN» គឺជាស្នាដៃសហការផលិតដោយ ផលិតកម្ម វ័នឌើរ ហ្វីម អេនធើធេនមុិន និង អឺវ៉ាយ ភីកឈ័រ ដែលមានលោក ស្រ៊ុន គីមហួរ ជាអ្នកគ្រប់គ្រងការផលិត និងលោក សែម វិសាល ជាអ្នកនិពន្ធ និងដឹកនាំរឿង។
សូមទស្សនាវីដេអូ Trailer «កំណើតអរូប|The RITUAL:BLACK NUN» ដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]