សៀមរាប៖ អ្នកនិយមតាមដានសង្គមតារាថៃ ច្បាស់ណាស់ប្រាកដជាស្គាល់កំពូលតារាចម្រៀង និងតារាសម្ដែងប្រុសលោក Mos Patiparn។ ដោយតារាប្រុសរូបនេះ ជាសិល្បករមួយរូប ដែលមានឈ្មោះល្បីល្បាញ មានហ្វេនគាំទ្រច្រើនផងដែរ។ លើសពីនេះទៅទៀត ទោះបីឈានជើងចូលសិល្បៈមកច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពលោក ហាក់មិនថមថយឡើយ។ 

ជាមួយគ្នានេះដែរ បើងាកទៅមើលជីវិតឯកជន Mos Patiparn គេដឹងថាតារារូបនេះ ក៏ជាអ្នកចូលចិត្តដើរលេងកម្សាន្តម្នាក់ផងដែរ។ ហើយជារឿយៗ តារារូបនេះតែងតែដើរលេងក្រៅប្រទេសជានិច្ខ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ថ្មីៗនេះ Mos Patiparn កំពុងធ្វើឲ្យហ្វេនកម្ពុជាទាំងអស់ រីករាយ និងរំភើប ខណៈរូបលោក បានមកកាន់ទឹកដីប្រទេសកម្ពុជា ព្រមទាងបានទៅដើរលេងនៅទឹកដីខេត្តសៀមរាប ពោលគឺលោកទៅលេងប្រាសាទអង្គរវត្តផ្ទាល់តែម្ដង។ គួរបញ្ជាក់ផងដែរថា ដំណើរកម្សាន្តមកកាន់ប្រាសាទអង្គរវត្ត គឺជាលើកដំបូងសម្រាប់តារាជើងចាស់រូបនេះ។ ក្នុងនោះដែរ លោកក៏បានបង្ហាញស្នាមញញឹមយ៉ាងរីករាយ ស្របពេលឈរលើទឹកដីដ៏អស្ចារ្យមួយនេះយ៉ាងដូច្នេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Mos Patiparn 
Mos Patiparn 
Mos Patiparn 
Mos Patiparn 
Mos Patiparn 
Mos Patiparn 
Mos Patiparn 
Mos Patiparn 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]