បរទេស៖ ពាក្យចចាមអារ៉ាមថាកម្លោះពោះម៉ាយ ក៏ដូចជាសិល្បករទោល Zayn Malik កំពុងណាត់ជួប Selena Gomez កំពុងក្លាយជាប្រធានបទស្វែងរកដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ។

យោងតាមរបាយការណ៍របស់ SNS នៅលើ ហ្វេសប៊ុកផេកអ្នកពេញនិយមតារាប៉ុប បានឱ្យដឹងថា Selena Gomez និង Zayn Malik កំពុងណាត់ជួបគ្នា បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​នៅទីក្រុងញ៉ូយ៉កមួយកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បញ្ហានេះកំពុងក្លាយជាប្រធានបទដែលកំពុងពេញនិយមយ៉ាងឆាប់រហ័សនៅលើ អ៉ីនធឺណែត ក៏ដូចជាវេទិកា SNS ផ្សេងទៀត ខណៈដែល ភាគីទាំងសងខាង មិនទាន់ប្រត្តិកម្ម ក៏ដូចជា ចេញមុខបកស្រាយ ថាពិតឬយ៉ាងណានោះទេ មានតែរង់ចាំតាមដានទាំងអស់គ្នា!

សូមទស្សនារូបភាពខាងក្រោម៖

Selena Gomez ​និង​ Zayn Malik
Selena Gomez ​និង​ Zayn Malik
Selena Gomez ​និង​ Zayn Malik

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]