ហ្វីលីពីន៖ អាចនិយាយបាន អាពាហ៍ពិពាហ៍រយៈពេល ៨ ឆ្នាំរបស់ តារាស្រីដ៏ល្បី Marian Rivera និងស្វាមី លោក Dingdong Dantes តែងតែទទួលបានការកោតសរសើរ ពីទស្សនិកជន ហើយពួកគេ ថែមទាំងក្លាយជាគំរូគ្រួសារ ដែលមនុស្សជាច្រើនស្រមៃចង់បាន ផងដែរ។ 

ដោយឡែក ថ្មីៗនេះវិញ តារាស្រី Marian Rivera ស្រាប់តែធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពីបាន ចេញមកប្រកាសនៅលើទំព័រផ្ទាល់ខ្លួន នូវដំណឹងល្អ ដែលគ្រួសាររបស់នាង ត្រៀមនឹងស្វាគមន៍សមាជិកថ្មី ខណៈនៅក្នុងនោះ តារាស្រីរូបនេះ ក៏បាន​បង្ហោះ​រូបភាព ដែល​នាង​កំពុងមាន​ផ្ទៃ​ពោះ​ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ភ្លាម​ៗនោះ ​បន្ទាប់​ពីបាន​ប្រកាស​ដំណឹង​ល្អ​មួយនេះហើយ តារាស្រី Marian ថែមទាំង​ទទួល​បាន​ការ​អបអរសាទរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ ក៏ដូចជាការសរសើរ​ពី​សម្រស់ដ៏ស្រស់ស្អាតរបស់ អ្នក​ម្ដាយរូបនេះ​ដែល​កំពុងតែមាន​ផ្ទៃពោះ ផងដែរ។

គួររំឮកផងដែរថា កាលពីក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២២ តារាស្រី Marian Rivera ត្រូវបានគេលើកឡើង ពីចចាមអារ៉ាមថា មានផ្ទៃពោះជាលើកទីបីរួចទៅហើយ តែទោះជាយ៉ាងណា តារាស្រីរូបនេះ ក៏បានបដិសេធចំពោះព័ត៌មាននេះ ដោយនាង​និង​ស្វាមី​ បានបង្ហើបថា អ្នកទាំង​ពីរ​ក៏ចង់​បាន​កូន​ទី​៣ដែរ ប៉ុន្តែ​ពេល​នោះ​មិន​ទាន់​បាន​សម្រេច​ទេ ហើយឥឡូវនេះ បំណងប្រាថ្នារបស់នាង ក៏បានក្លាយជាការពិត៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Marian 
Marian 
Marian 
Marian 
Marian 
Marian 
Marian និង ស្វាមី
Marian និង ស្វាមី
Marian និង ស្វាមី
Marian 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]