ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ទឹកអនាម័យស្រ្តី ក្លិន (KLEN Intimate Wash) បានប្រកាសជាផ្លូវការនូវទូតសុច្ឆន្ទៈថ្មីរបស់ខ្លួនចំនួន២រូប ដែលសុទ្ធសឹងតែជាបវរកញ្ញាវ័យក្មេងរបស់កម្ពុជា នោះគឺកញ្ញា សុខ និដាណាត់ ឈ្នះពានបវរកញ្ញា Miss Teen International Cambodia ឆ្នាំ 2022 និងយុវតី ឌៀប សូហ្វៀរ៉ា លំដាប់រងទី២ របស់ Little Miss Junior Idol World 2023 និងលំដាប់រងទី២ ដូចគ្នារបស់ Miss Preteen International Cambodia 2022។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើនិយាយដល់បវរកញ្ញាយុវវ័យកម្ពុជា កញ្ញា សុខ និដាណាត់ នាងគឺជានារីម្នាក់ ដែលមានទាំងសមត្ថភាព និងទេពកោសល្យ ព្រមជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយ ហើយនាងក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ។ ហើយបន្ទាប់ពីបានគ្រងតំណែងជា Miss Teen International Cambodia 2022 គេសង្កេតឃើញថា បវរកញ្ញារូបនេះបានហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមធ្វើអ្វីថ្មីៗជាច្រើន សម្រាប់បម្រើអារម្មណ៍របស់ទស្សនិកជន និងអ្នកគាំទ្ររបស់នាងនាពេលខាងមុខនេះ។
ចំណែកឯបវរកញ្ញាវ័យក្មេងយុវតី ឌៀប សុហ្វៀរ៉ា វិញ បានបង្ហាញឱ្យមហាជនទាំងក្នុង និងក្រៅប្រទេស បានឃើញពីរូបសម្រស់ និងសមត្ថភាព ក៏ដូចជាចំណេះដឹងរបស់យុវតីកម្ពុជា ថាខ្លាំងដល់កម្រិតណា។ ជាក់ស្តែងបន្ទាប់ពីបានគ្រងដំណែងជាលំដាប់រងទី២ Little Miss Junior Idol 2023 និង Miss Preteen International Cambodia 2022 គេសង្កេតឃើញអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនរូប បានសម្តែងការអបអរសាទរ និងកោតសសើរយ៉ាងខ្លាំងទៅលើយុវតីរូបនេះ មិនថាទាំងរូបសម្រស់ដ៏ស្រស់ស្អាត និងទេពកោសល្យរបស់នាងនោះទេ។
ទាំងនេះសុទ្ធតែបញ្ជាក់ពីសក្តានុពលយ៉ាងខ្លាំងក្លារបស់បវរកញ្ញាវ័យក្មេងរបស់កម្ពុជា ដែលជាហេតុធ្វើឱ្យទឹកអនាម័យស្រ្តី ក្លិន (KLEN Intimate Wash) បានសម្រេចជ្រើសរើសបវរកញ្ញាទាំងពីររូប មកធ្វើជាទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការនាពេលថ្មីៗនេះ។
ពិតជាមិនធម្មតាមែន ថ្វីត្បិតតែនៅមានវ័យក្មេង ប៉ុន្តែយុវតីរបស់កម្ពុជាអាចក្តោបបានដំណែងជាទូតសុច្ឆន្ទៈរបស់ប្រេនល្បីនៅក្នុងស្រុក ដែលជាការបង្ហាញឱ្យឃើញថា សមត្ថភាព និងចំណេះដឹងពិត នឹងនាំអ្នកទៅដល់ការងារក្នុងក្តីស្រមៃនៅថ្ងៃណាមួយ៕
អំពី ក្លិន (KLEN)
KLEN គឺជាម៉ាកយីហោមួយ ដែលស្ថិតនៅក្រោមក្រុមហ៊ុននៅក្នុងស្រុក គឺក្រុមហ៊ុន Khmer Household & Healthcare Co., Ltd។ ក្លិន (KLEN) មានផលិតផលជាច្រើនប្រភេទដូចជា ទឹកអនាម័យស្រី្ត សាប៊ូកក់សក់បុរស-នារី សាប៊ូបោកខោអាវ និងសាប៊ូលាងដៃផងដែរ។ គ្រប់ផលិតផលរបស់ក្លិន (KLEN) ផ្សំឡើងពីវត្ថុធាតុដើម រូបមន្ត និងអ្នកជំនាញមកពីប្រទេសកូរ៉េ។ បច្ចុប្បន្ន ក្លិន (KLEN) បានជាប់ចំណាត់ថ្នាក់លេខ១ ជាផលិតផលដែលមានការប្រើប្រាស់ពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជា នោះក៏ព្រោះតែក្លិនផ្តោតលើគុណភាព និងសុវត្ថិភាពជាចំបង។ សព្វថ្ងៃ ក្លិន (KLEN) បានចរាចរណ៍ផលិតផលរបស់ខ្លួនលក់នៅលើទីផ្សារប្រមាណជា ៣៥០០ កន្លែង នៅទូទាំង ២៥ ខេត្តក្រុង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]