ភ្នំពេញ៖ រំភើបដល់ហើយ! កាលពីរសៀលថ្ងៃទី ​25 មីនា 2023 OPPO ប្រចាំប្រទេសកម្ពុជាបានបើកបង្ហាញដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip យ៉ាងកក្រើកក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកទៅមើលតារាកិត្តិយសដែលអញ្ចើញចូលរួមសុទ្ធតែជាស្ត្រីៗ ពោរពេញដោយសមត្ថភាពពិសេសៗរួមមាន ពិធីការិនីពូកែវហោស័ព្ទ DJ Nana, កីឡាការិនីល្បុក្កតោ​ អ៊ុំ សំថារ័ត្ន និងបវរកញ្ញា 5th Runner Up ក្នុងកម្មវិធី Miss Grand International 2022 ពិសេសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី។

រូបភាព

ជាមួយបរិយាកាសដ៏រំភើបនិងសប្បាយរីករាយនេះគឺធ្វើឡើងក្នុងផ្សារទំនើប Chip Mong 271 Mega Mall ដោយឃើញមានការចូលរួមពីហ្វេនៗនិងអតិថិជនរបស់ OPPO ជាច្រើន។ រឹតតែពិសេសក្នុងកម្មវិធីនេះលើវេទិកាតារាកិត្តិយសទាំង 3 របស់ OPPO បានចែករំលែកពីភាពជោគជ័យក្នុងវិស័យរៀងៗខ្លួន រួមជាមួយនឹងបទពិសោធន៍ពីការប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នាំឲ្យម្នាក់ៗផ្ចង់អារម្មណ៍ស្តាប់គ្រប់ៗគ្នាតែម្តង។

យ៉ាងណាមិញ បើយោងតាមបទបង្ហាញរបស់លោក ឡៅ ខេងប៊ុង ជា Product Manager ប្រចាំក្រុមហ៊ុន OPPO បានឲ្យដឹងថាចំពោះស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានលក្ខណៈសម្បត្តិល្អឥតខ្ចោះជាច្រើនដូចជា៖

- អេក្រង់ខាងធំទូលាយ៖ OPPO Find N2 Flip មានអេក្រង់ខាងក្រៅធំបំផុត 3.26Inch​ ជាប្រភេទ AMOLED ធំទូលាយឆ្លើយតបសាររហ័ស ងាយស្រួលប្រើប្រាស់ទាំងពេលអូសបញ្ជា ពេលសម្លឹងមើល ព្រមទាំងបំពាក់មកនូវមុខងារដ៏សម្បូរបែប ជាមួយនឹងរូបរាងតូចស្រស់ស្អាតងាយស្រួលកាន់ និងទុកដាក់ក្នុងហោប៉ៅ។

- អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់៖ នៅលើអេក្រង់ខាងមុខ OPPO Find N2 Flip មានភាពល្អឥតខ្ចោះទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ ជាមួយអេក្រង់ទំហំ 6.8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។

- សមត្ថភាពកម្រិតកំពូល៖ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ឈានដាច់គេបើធៀបជាមួយអេក្រង់បត់ដទៃ ដែលមានទំហំថ្ម 4300mAh និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ។

រូបភាព

- កាមេរ៉ា៖ OPPO Find N2 Flip មានទំហំកាមេរ៉ាទំហំ 50MP ដែលជាសេន Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Ultra-Wide ដែលមានទំហំ 8MP អាចផលិតរូបភាពប្លង់ទូលាយបានក្នុងកម្រិតមុំ 112°។

មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឲ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 3.26​ Inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះគឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noise Reduction ជួយកាត់គ្រាប់ ​ Noise រាល់ពេលថតរូបនៅពេលយប់។

បន្ថែមពីនេះ ក្រៅពីសមត្ថភាពអស្ចារ្យទាំងនេះហើយ OPPO Find N2 Flip ក៏នៅមានមុខងារ និងលក្ខណៈពិសេសៗជាច្រើនទៀតដែលលោកអ្នកនឹងស្មានមិនដល់ផងដែរ។

ស្របពេលជាមួយគ្នានេះ OPPO ដាក់បង្ហាញនូវកាសឥតខ្សែជំនាន់ថ្មី Enco Air3 តម្លៃ $39 កាសឥតខ្សែជំនាន់ថ្មីតូចស្រាលស្រួលពាក់ ពណ៌ស្អាតប្លែកទាក់ទាញ ជាមួយគម្របថ្លាដ៏ស៊ីវិល័យ និងអាចតភ្ជាប់បានរហ័សគ្រប់ទូរស័ព្ទ ជាមួយនឹងសំឡេងបាសពីរោះរណ្តំចិត្ត ជាពិសេសគឺថាមពលប្រើប្រាស់បានយូររហូតដល់ 25 ម៉ោងឯណោះ។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO៕

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]