ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ កម្លាំងសមត្ថកិច្ចបានធ្វើសកម្មភាព ឆែកឆេរ និងរឹបអូសស្បែកជើងក្លែងក្លាយ ដែលមានលក់ក្នុងទីតាំងពីរកន្លែងដែលមាននៅទីក្រុងភ្នំពេញ។ សមត្ថិកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រុមហ៊ុនមេធាវី អ៉ីនហ្វីនីធី INFINITY LAW FIRM ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ជាលទ្ធផលសមត្ថកិច្ចចម្រុះបានរកឃើញថា មានឈ្មួញ និងអាជីវករមួយចំនួនបាននឹងកំពុងចែកចាយ និងលក់ស្បែកជើងផ្ទាត់កំពុងពេញនិយម (ក្លែងក្លាយ មិនមានគុណភាព) និងមួយចំនួនទៀតបានលក់ផលិតផលពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច គ.ប.ផ.ក កំពុងកសាងសំណុំរឿង ដើម្បីអនុវត្តនីតិវិធីតាមច្បាប់។ ជាមួយគ្នានេះដែរសមត្ថកិច្ច គ.ប.ផ.ក បានស្នើឲ្យអាជីវករលក់ស្បែកជើងក្នុងរាជធានីភ្នំពេញ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឈ្មួញទុច្ចរិតមួយចំនួន ដែលបាននឹងកំពុងលួចលាក់ផលិតនូវផលិតផលស្បែកជើងក្លែងក្លាយ គ្មានគុណភាព ក្នុងគោលបំណងផ្គត់ផ្គង់ស្បែកជើងគ្មានគុណភាព ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសកម្មភាពនេះ គឺផ្ទុយពីច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ អនុលោមតាមច្បាប់ខាងលើត្រង់មាត្រា១១ ម្ចាស់ម៉ាកមានសិទ្ធិធ្វើបណ្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួនដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាក ដែលបានចុះបញ្ជីរួចហើយដែលអាចបណ្តាលឲ្យការភាន់ច្រទ្បំជាសាធារណៈ ជាពិសេសនឹងប្រឈមនឹងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ។
ជាចុងក្រោយសមត្ថកិច្ច សូមផ្តាំផ្ញើទៅដល់ឈ្មួញទុច្ចរិតទាំងទ្បាយ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មើសច្បាប់ និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករឲ្យមានការប្រុងប្រយ័ត្ន និងសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចក្នុងករណីសង្ស័យថា មានទីតាំងផលិតផ្សេងៗដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]