រាជធានីភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១២ មានមោទកភាពប្រកាសអំពីពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដោយមានការបញ្ចាំងភាពយន្តដ៏ស្រស់ស្អាតមួយក្រោមចំណងជើងថា «ទេពហត្ថា» កាលពីថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពនិងសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំនិងល្បីជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ ដែលបង្ហាញខ្សែភាពយន្តយ៉ាងច្រើន ហើយទទួលស្វាគមន៍សមិទ្ធិករភាពយន្ត និងភ្ញៀវកិត្តិយសមកពីទូទាំងពិភពលោក។
មហោស្រពមានគោលបំណងបំផុសវប្បធម៌ភាពយន្តចម្រុះដល់សាធារណជននៅកម្ពុជា លើកស្ទួយគំនិតថ្មីៗនៃការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាពដែលថតដោយសមិទ្ធិករភាពយន្តជាតិ និងអន្តរជាតិ នៅកម្ពុជា និងស្ដីអំពីកម្ពុជា។ ឆ្នាំនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានមោទកភាពរៀបចំកម្មវិធី «ពន្លក» ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលពេញមួយសប្ដាហ៍ ដើម្បីឲ្យទស្សនិកជនភ្លក្សរសជាតិខ្សែភាពយន្តខ្លះៗ ទម្រាំដល់ការបើកមហោស្រពធំនៅក្នុងខែឧសភាខាងមុខ។
កម្មវិធីនេះរួមបញ្ចូលទាំងព្រឹត្តិការណ៍ពិសេសប្រចាំថ្ងៃដែលបង្ហាញពីប្រធានបទមួយចំនួនដែលនឹងត្រូវបានបង្កើតឡើងក្នុងកំឡុងពេលមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នាពេលខាងមុខ។ ភាពយន្តល្បីៗរួមមានរឿងកំប្លែងអាហ្រ្វិក ភាពយន្តសំខាន់ៗក្នុងប្រវត្តិសាស្ត្រភាពយន្តរបស់កម្ពុជាដូចជារឿង «នាងព្រាយសក់ពស់» ដឹកនាំដោយលោក ហ៊ុយ គឹង និងសម្ដែងដោយតារាល្បីលោកស្រី ឌី សាវ៉េត និងភាពយន្តដែលផលិតទាក់ទងនឹងសម័យឯករាជ្យរបស់កម្ពុជា រួមមានការពិភាក្សារបស់លោក ប៉ាន់ រិទ្ធី ស្តីពីប្រវត្តិសាស្ត្រកម្ពុជា-បារាំង តាមរយៈសៀវភៅ «L'Empire du Milieu du Sud / The Empire of Mid-South» របស់លោក ហ្សាក់ ពើររ៉ាំង (Jacques Perrin) និងភាពយន្តឯកសាររបស់គាត់ «La France est notre Patrie / France is our Mother Country» (ប្រទេសបារាំងជាមាតុភូមិយើង)។ កម្មវិធីនេះនឹងធ្វើគារវកិច្ចចំពោះរបាំខ្មែរ និងសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងភាពយន្ត «ទេពហត្ថា» (The Perfect Motion) របស់លោក ហ្សាវីយ៉េ ដឺ ឡូហ្សាន (Xavier de Lauzanne) និងភាពយន្ត «ព្រះនាងបុប្ផាទេវី រាជអប្សរាទី១» (Buppha Devi - The First Royal Apsara) របស់លោក គ្រីស្តូហ្វ ហ្កាគ្យូឡូ (Christophe Gargiulo)។
លើសពីនេះ កម្មវិធីនេះនឹងបង្ហាញជូនអំពីភូមិភាពយន្តថ្មីបំផុត គឺកិច្ចពិភាក្សាជាមួយអ្នកវិជ្ជាជីវៈភាពយន្ត (Pro Talks)។ កម្មវិធី «ពន្លក» (CIFF “SPROUTS”) បង្ហាញពីកម្មវិធី «សាលាសម្តែង» (The acting academy) ក៏ដូចជាកិច្ចពិភាក្សាជាមួយអ្នកមានឥទ្ធិពលនៅក្នុងវិស័យផលិតភាពយន្តនៅកម្ពុជា។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា សូមអញ្ជើញប្រិយមិត្តទាំងអស់រង់ចាំតាមដានព័ត៌មាន និងកម្មវិធីនានាដែលនឹងកើតមាននៅក្នុងមហោស្រពឆ្នាំនេះ តាមរយៈការរីករាយជាមួយកម្មវិធី «ពន្លក» ដែលនឹងសម្ពោធនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច នៅវិទ្យាស្ថានបារាំង។
ខិត្តបណ្ណផ្លូវការរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ បំផុសគំនិតចេញពីផ្ទាំងគំនូរដើមរបស់វិចិត្រករ ញ៉ែម សុភាព ដែលរស់នៅក្នុងក្រុងតាខ្មៅ៕
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មិនមានការអត់ឱនចំពោះទម្រង់នៃការបៀតបៀន ការរើសអើង និងការរំលោភបំពានណាមួយ ដែលប្រព្រឹត្តទៅនៅក្នុងកន្លែងធ្វើការនិងកម្មវិធីរបស់យើងឡើយ។
សម្រាប់ព័ត៌មានបន្ថែមអំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នេះ សូមតាមដានហ្វេសប៊ុកផេកផ្លូវការរបស់យើងតាមរយៈ https://www.facebook.com/cambodiaiff។
អំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា។ ចាប់ផ្ដើមនៅឆ្នាំ២០១០ មហោស្រពនេះដើរតួជាកត្តាលីករមួយសម្រាប់វិស័យភាពយន្ត ដោយប្រមូលផ្ដុំអ្នកចូលរួមជាង៣ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ CIFF ក៏ដើរតួផងដែរ ជាស្ពានរបស់ប្រទេសកម្ពុជានិងពិភពលោក តាមរយៈការនាំមកបង្ហាញនូវវប្បធម៌ និងភាពយន្តរបស់សាកលលោក។ CIFF ក៏រួមចំណែកលើកស្ទួយដល់ចរាចរណ៍របស់ខ្សែភាពយន្តនៅក្នុងតំបន់ និងផ្សព្វផ្សាយពីផលិតកម្មកម្ពុជាផងដែរ។
ទំនាក់ទំនងព័ត៌មាន៖
សម្រាប់ព័ត៌មានបន្ថែម និងរូបថតពីកម្មវិធី សូមទាក់ទងលោក ទៀង ពិសិដ្ឋ តាមរយៈអ៉ីម៉ែល [email protected] ឬតាមTelegram +855 10 77 51 51
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]