ភ្នំពេញ៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗ ព្រមទាំងមហាជនជាច្រើន កំពុងតែចាប់អារម្មណ៍ ក្រោយពី តារាកំប្លែង លោក ពាក់មី បានបង្ហាញពីវីដេអូ ព្រមទាំងរូបភាពពីការសាងសង់ផ្ទះថ្មី ជូនដល់ឪពុកម្ដាយក្មេក ដែលជាផ្ទះធំប្រណីត តុបតែងតាមបែបបុរាណខ្មែរ ពោរពេញដោយភាពស្រស់ស្អាត។

ដោយឡែក បើក្រឡេកមកមើល ទិដ្ឋភាពផ្ទះពីមុន របស់ឪពុកម្ដាយក្មេក តារាកំប្លែងរូបនេះវិញ បានដឹងថា ពិតជាមានភាពខុសគ្នាឆ្ងាយពីផ្ទះថ្មី មានសភាពចាស់និងតូច បើប្រៀបធៀបទៅនឹងផ្ទះថ្មី ដែលមានភាពស្រស់ស្អាតទូលាយ រួមទាំងការតុបតែងយ៉ាងស្កឹមស្កៃគួរឲ្យរស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជារឿងដ៏គួរឲ្យសរសើរ ទៅលើទឹកចិត្ត និងការដឹងគុណ ចំពោះឪពុកម្ដាយ ខណៈដែលរូបលោកបានខិតខំរកចំណូលពីសិល្បៈ និងបានសន្សំទុក ដើម្បីធ្វើផ្ទះថ្មីនេះ ជូនលោកទាំងពីរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ពាក់មី
ពាក់មី
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាព
រូបភាពផ្ទះ
រូបភាពផ្ទះពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី