ខេត្តបាត់ដំបង៖ ក្នុងត្រីមាសដំបូងនៃឆ្នាំ ២០២៣ នេះ «កម្មវិធីចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និងសារជាតិដែក» ដែលរៀបចំឡើងដោយផលិតផលខ្នរ បានប្រារព្ធធ្វើជាផ្លូវការលើកដំបូងនៅក្នុងសាលាបឋមសិក្សាជាស៊ីម ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង។ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ដ្រីសាលាខេត្ត នាយកសាលា បុគ្គលិកសិក្សា អាណាព្យាបាល ក្រុមអាជីវករ និងបណ្ដាសិស្សានុសិស្ស កម្មវិធីដ៏ពិសេសនេះ គឺបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃអាហារូបត្ថម្ភ និងសារជាតិចិញ្ចឹមនៅក្នុងចំណីអាហារ ពិសេសជាតិដែក ដែលយើងអាចរកបាននៅក្នុងបន្លែផ្លែឈើ ត្រីសាច់ និងសម្បូរបំផុតនៅក្នុងផលិតផលខ្នរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គពិធីទាំងមូល បានផ្ដល់ជូនអ្នកចូលរួមនូវវគ្គអប់រំចំណេះដឹងអំពីចំណីអាហារជាមួយផលិតផលខ្នរ ដោយគួបផ្សំជាមួយនឹងសកម្មភាពកម្សាន្ដសប្បាយឥតរីងស្ងួត ការបង្ហាញនូវវិធីចម្អិនអាហារជាច្រើនមុខដោយប្រើផលិតផលខ្នរ និងចុងភៅជំនាញ ការភ្លក្សអាហារ និងការផ្ដល់ជូនផលិតផលសាកល្បងជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា ផលិតផលខ្នរ គឺផ្ដល់ជូនអតិថិជនលើសពីរសជាតិដ៏ឆ្ងាញ់ពិសា។ ការប្រើប្រាស់ផលិតផលខ្នរក្នុងការចម្អិនអាហារ គឺជាជម្រើសដ៏ឆ្លាតវៃដើម្បីទទួលបាននូវតុល្យភាពអាហារដ៏សមស្របសម្រាប់រាងកាយ។ ជាពិសេសនោះ គឺលោកអ្នកនឹងទទួលបាននូវសារជាតិដែកដ៏ចាំបាច់ និងសំខាន់សម្រាប់សារពាង្គកាយពីផលិតផលខ្នរតែមួយមុខ។ មិនតែប៉ុណ្ណោះ ផលិតផលខ្នរផ្ដល់ជូនអតិថិជនលើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដោយផ្ដល់នូវជីវជាតិបំប៉នដ៏សម្បូរបែប ជាពិសេសគឺជាតិដែក ដែលជួយទ្រទ្រង់សារពាង្គកាយមនុស្សធ្វើឱ្យមានកម្លាំងមាំមួន និងសុខភាពល្អ។

នៅក្នុងឱកាសប្រកាសបើកកម្មវិធីជាផ្លូវការនេះ លោកស្រី ឃន យ៉ារ៉ាន់ អគ្គនាយិកាសាលាបឋមសិក្សាសម្តេចជាស៊ីម ខេត្តបាត់ដំបង បានមានប្រសាសន៍ផងដែរថា៖

ទន្ទឹមនឹងនេះ អ្នកស្រី លឹម ពៅវណ្ណរី ជាប្រធានផ្នែកអាហារូបត្ថម្ភ កម្ពុជា-ឡាវ នៃក្រុមហ៊ុនយូនីលីវើកម្ពុជាក៏បានថ្លែងផងដែរថា៖

កម្មវិធីដ៏ពិសេសនេះ បានផ្ដល់ជូននូវព័ត៌មានដ៏សម្បូរបែបអំពីកេរ្ដ៍ឈ្មោះក្រុមហ៊ុន ក៏ដូចជាផលិតផលខ្នរ ដែលជាម៉ាកយីហោដ៏ល្បីឈ្មោះលំដាប់ថ្នាក់អន្ដរជាតិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៣៨ មកម៉្លេះ ដែលរហូតមកដល់ពេលនេះ មានផលិតផលជាច្រើនប្រភេទដូចជា ដុំស៊ុប ម្សៅអំពិលសម្រាប់សម្លម្ជូរ ទឹកប្រេងខ្យង និងបបរកំប៉ុងខ្នរ ជាដើម ដែលមានលក់ក្នុងទីផ្សារប្រទេសកម្ពុជា និងលើសាកលលោក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]