ភ្នំពេញ៖ នៅថ្ងៃទី27 ខែមីនា ឆ្នាំ2023 ជើងហោះហើរ KR991 របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានចុះចតជាលើកដំបូងនៅព្រលានយន្តហោះអន្តរជាតិ ប៉េកាំងតាស៊ីង ដោយរលូន ដែលបញ្ជាក់ថាខ្សែហោះហើរត្រង់ភ្នំពេញ-ប៉េកាំង តភ្ជាប់រាជធានីនៃប្រទេសកម្ពុជា នឹងរដ្ឋធានីនៃប្រទេសចិន ត្រូវបានបើកដំណើរការដោយជោគជ័យជាស្ថាពរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីអបអរដល់ការបើកដំណើរការជើងហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានរៀបចំកម្មវិធីពិសេសមួយនៅឯអាកាសយានដ្ឋានអន្តរជាតិ ប៉េកាំងតាស៊ីង ដោយមានការអញ្ជើញចូលរួមពីលោក ទាន់ លៀន នាយករបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ថ្នាក់ដឹកនាំផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំរបស់អាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាស៊ីង។
ជើងហោះហើរដំបូង KR991 ប្រតិបត្តិការដោយយន្តហោះ Airbus-A320 បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង 7:50ព្រឹក និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងតាកស៊ីងនៅម៉ោង 13:30រសៀល (ម៉ោងក្នុងតំបន់)។ រីឯជើងហោះហើរត្រឡប់មកវិញ KR992 បានចាកចេញពីទីក្រុង ប៉េកាំងតាកស៊ីង នៅម៉ោង 14:30 រសៀល និងមកដល់ភ្នំពេញនៅម៉ោង 18:15 ល្ងាច (ម៉ោងក្នុងតំបន់)។
នៅមុនពេលចេញដំណើរ ខេមបូឌា អ៊ែរវ៉េ បានរៀបចំវត្ថុអនុស្សាវរីយ៍ជាពិសេសសម្រាប់ចែកជូននៅច្រកទ្វារឡើងយន្តហោះ ដោយសង្ឃឹមថាវានឹងធ្វើឱ្យបទពិសោធន៍នៃការធ្វើដំណើរនេះកាន់តែល្អប្រសើរសម្រាប់អ្នកដំណើរទាំងអស់គ្នា។ នៅពេលយន្តហោះមកដល់អាកាសយានដ្ឋានអន្តរជាតិ ប៉េកាំងតាស៊ីង ត្រូវបានស្វាគមន៍ដោយពិធីបាញ់ទឹកទទួលសងខាងយន្តហោះ ដើម្បីអបអរសាទរភាពជោគជ័យនៃការពង្រីកបណ្តាញខ្សែហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។
អ្នកដំណើរគ្រប់រូបត្រូវបានទទួលរាក់ទាក់យ៉ាងកក់ក្តៅពីសំណាក់អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ព្រមទាំងក្រុមការងារក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ។ ផ្ទាំងសម្រាប់ថតរូបដែលមានរូបប្រាសាទអង្គរវត្តត្រូវបានដាក់តាំងសម្រាប់ឱ្យអ្នកដំណើរអាចថតរូបស្អាតៗបង្ហោះលើបណ្តាញសង្គមរបស់ពួកគេដើម្បីទទួលបានរង្វាន់ជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ក្រៅពីនេះ កម្មវិធីក៏មានសកម្មភាពការសម្តែង និងការផ្តល់ជូនប្រូម៉ូសិនពិសេសៗជាច្រើនថែមទៀត ដើម្បីធានាថាអ្នកដំណើរទាំងអស់ទទួលបានបទពិសោធន៍ដ៏មានន័យជាមួយគ្នាក្នុងឱកាសការសម្ពោធជើងហោះហើរដំបូង ភ្នំពេញ-ប៉េកាំង របស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។
ចាប់ពីថ្ងៃនេះតទៅ ខេមបូឌា អ៊ែរវ៉េ នឹងផ្តល់សេវាកម្មសម្រាប់ជើងហោះហើរ ភ្នំពេញ-ប៉េកាំង ចំនួនបីដងក្នុងមួយសប្តាហ៍ ដែលមានកាលវិភាគហោះហើររៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ។ ខេមបូឌា អ៊ែរវ៉េ ក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលផ្តល់ជូនសេវាកម្មពេញលេញក្នុងប្រទេសកម្ពុជា បានប្តេជ្ញាថានឹងផ្តល់បទពិសោធន៍ធ្វើដំណើរប្រកបដោយគុណភាពខ្ពស់ និងបំពេញតម្រូវការធ្វើដំណើរទៅទិសដៅផ្សេងៗគ្នារបស់អ្នកដំណើរ។
នៅថ្ងៃទី 15 ខែមីនា ឆ្នាំ2023 ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ត្រូវបានតែងតាំងជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការសម្រាប់ព្រឹត្តិការណ៍ Cambodia 2023 GAMES បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា (CAMSOC) ដើម្បីក្លាយជាអ្នកឧបត្ថម្ភពិសេសរបស់ព្រឹត្តិការណ៍នេះ។ កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ឧសភា ខណៈដែលកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ក្រោមប្រធានបទ៖ “កីឡា រស់ក្នុងសន្តិភាព”។
ខេមបូឌា អ៊ែរវ៉េ មានមោទកភាពដែលបានក្លាយជាចំណែកមួយ ដើម្បីគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ព្រមទាំងផ្តល់មធ្យោបាយដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរដល់អត្តពលិក និងប្រតិភូផងដែរ។ ចាប់ពីចំណុចចាប់ផ្តើមថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបន្តកែលម្អគុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីផ្តល់ជូនអ្នកដំណើរនូវជម្រើសទិសដៅហោះហើរកាន់តែច្រើនជាងមុន ព្រមទាំងបទពិសោធន៍នៃការហោះហើរប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពកាន់តែប្រសើរជាងមុនផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម និងការកក់សំបុត្រសូមទាក់ទងមកកាន់៖
លេខទូរស័ព្ទ៖ 096 852
5555
គេហទំព័រ៖ www.cambodia-airways.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]