ភ្នំពេញ៖ អាចនិយាយបានថា បន្ទាប់ពីបានជាប់ជ័យលាភី លំដាប់រងទី២ ក្នុងកម្មវិធី Little Miss Junior Idol 2023 ហើយនោះ យុវតីវ័យ ១៣ឆ្នាំ ដែលជាបវរកញ្ញាវ័យក្មេង ឌៀប សុហ្វៀរ៉ា ចាប់ផ្ដើមមានទីផ្សារខ្ពស់ ក៏ដូចជា ទទួលបានការងារនៅក្នុងសិល្បៈជាច្រើន រួមមានទាំងការថតប្រម៉ូតផលិតផល ផងដែរ។

ថ្មីៗនេះ ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើល និងគួរឲ្យរំភើបសម្រាប់ប្រិយមិត្តអ្នកគាំទ្រ នៅពេលដែលបានជ្រាបថា បវរកញ្ញាវ័យក្មេងរូបនេះ ក្ដោបបានតំណែងតួឯកស្រី ក្នុងរឿងខ្នាតធំមួយរបស់ផលិតកម្ម LD Entertainment ដែលមានចំណងជើងថា «រូបថតចម្លង» និងជាប្រភេទរឿងបែបរន្ធត់ ខណៈដែលរឿងនេះកំពុងដំណើរការក្នុងការថត ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងដំណឹងមួយនេះ ឌៀប សុហ្វៀរ៉ា ក៏បានបង្ហាញឲ្យដឹងថា តំណែងតួឯកលើកដំបូងក្នុងរឿងខ្នាតធំនេះ គឹបទពិសោដន៍ថ្មីប្លែកសម្រាប់នាង ព្រោះកាលពីកន្លងមក នាងធ្លាប់តែថតរឿងភាគទូរទស្សន៍ ខណៈដែលផលលំបាកក៏មិនមែនជាបញ្ហាអ្វីសម្រាប់នាងនោះទេ ដោយសារតែធ្លាប់មានបទពិសោធន៍ក្នុងការថតរឿងកាលពីមុន ហើយរូបនាង ក៏មានការរំពឹងខ្ពស់ទៅលើស្នាដៃរបស់ខ្លួន ព្រមទាំងត្រូវការកម្លាំងចិត្ត ការគាំទ្រពីទស្សនិកជន ផងដែរ៕

ប្រភព៖ infotainment

សូមទស្សនារូបភាពខាងក្រោម៖ 

ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា
ឌៀប សុហ្វៀរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]