ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវដំណើរការដោយ ថាមពលពន្លឺព្រះអាទិត្យចំនួន ២៤០ដើម ជូនដល់សង្កាត់ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់រោងចក្ររបស់យើង។ ពិធីប្រគល់នេះបានធ្វើឡើងក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកសហគមន៍មូលដ្ឋាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការផ្តល់ជូនអំពូលភ្លើងបំភ្លឺផ្លូវនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដើម្បីគាំទ្រសហគមន៍បៃតង។ កន្លងមកក្រុមហ៊ុនបានដាំដើមឈើជាង ៨ ០០០ ដើម និងបរិច្ចាគអំពូលភ្លើងបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យ (សូឡា) ចំនួន ៧៩០ ដើមជូនដល់សហគមន៍ចំនួន៤ ព្រមទាំងបានជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចំនួន ១៨០០ គ្រួសារនៅក្នុងខណ្ឌច្បារអំពៅ បើគិតរហូតមកដល់បច្ចុប្បន្ន។ អំពូលសូឡាទាំងនេះនឹងផ្តល់ជូនភ្លើងដែលត្រូវការជាចំបាច់ដើម្បីបំភ្លឺតាមដងផ្លូវនៅក្នុងសង្កាត់ព្រែកឯងដែលនឹងជួយពង្រឹងឡើងនូវសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ថា៖
ក្នុងពិធីប្រគល់អំពូលភ្លើងនេះ នាយិកាផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលោកស្រី Anne de Graaf តាំងនាមឱ្យក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមក្នុងការបន្តកិច្ចសន្ទនាជាមួយគ្នាអំពីរបៀបធ្វើឱ្យបរិស្ថានរបស់យើងមានភាពប្រសើរឡើង ហើយលោកស្រីក៏សង្ឃឹមផងដែរថា គម្រោងនេះពិតជានឹងបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋនៅក្នុងសហគមន៍ព្រែកឯង។
លោកស្រី Anne de Graaf មានប្រសាសន៍ថា៖
មហិច្ឆតារយៈពេលវែង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ (Brew a Better Cambodia)” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើកម្ពស់ស្តង់ដារក្នុងការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ចំនួនបីរបស់ក្រុមហ៊ុន រួមមាននិរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការពិសារដោយការទទួលខុសត្រូវ រួមជាមួយនឹងគោលដៅឆ្ពោះទៅរកការចូលរួម ចំណែកធ្វើឱ្យពិភពលោកមានអព្យាក្រឹតកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។
រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនដែលស្ថិតនៅខណ្ឌច្បារអំពៅ ថ្មីៗនេះបានឈានដល់ដំណាក់កាលសំខាន់មួយក្នុងដំណើរ ផ្លាស់ប្តូរឆ្ពោះទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។ ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធជាផ្លូវការនូវរោងចក្រ ជីវម៉ាស់ថ្មីមួយនៅខែកញ្ញា ឆ្នាំ២០២២ ដែលជារោងចក្រជីវថាមពលធំដំបូងគេនៅកម្ពុជា។ ជាមួយនឹងរោងចក្រជីវម៉ាសថ្មីនេះ រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាពេលបច្ចុប្បន្នដំណើរការដោយប្រើប្រាស់ថាមពលកម្ដៅកកើត ឡើងវិញ ១០០% តាមរយៈការប្រើអង្កាមពីរោងម៉ាស៊ីនកិនស្រូវ និងកសិករក្នុងស្រុក។ ការប្រើប្រាស់អង្កាមជាប្រភពឥន្ធនៈ ជួយប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គដែលត្រូវបានបោះចោលទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍កសិកម្ម។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់ស្រូវក្នុងប្រទេសកម្ពុជា ១០០% ក្នុងការផលិតស្រាបៀរមួយចំនួនដូចជា សា្របៀរអានឆ័រ (Anchor) និងស្រាបៀរ Tiger ជាដើម។ ដើម្បីបង្កើនប្រសិទ្ធភាពវិលជុំបន្ថែមទៀតនៅក្នុងខ្សែសង្វាក់ តម្លៃស្រូវ ក្រុមហ៊ុនក៏បានធ្វើការងាររួមគ្នាជាមួយអង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុកតាមរយៈការកសាងសមត្ថភាព៕
អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]