ភ្នំពេញ៖ បានឃើញរូបរាង OPPO Find N2 Flip ឬនៅ? ស្មាតហ្វូនអេក្រង់បត់មួយនេះពិតជាមានការរចនាដ៏ទំនើបបំផុត រូបរាងតូចស្រឡូនបង្ហាញភាពស្រស់ស្អាតដ៏ល្អឥតខ្ចោះ និងលេចធ្លោគ្រប់ជ្រុងងាយស្រួលកាន់និងទុកដាក់ក្នុងហោប៉ៅ រឹតតែចាប់អារម្មណ៍ស្មាតហ្វូននេះគឺមានអេក្រង់ខាងក្រៅធំបំពាក់នូវមុខងារដ៏សម្បូរបែបជាពិសេសអាចនិយាយបានថា ស្មាតហ្វូននេះកំពុងចាក់ចំបេះដូងមិត្តនារីៗដោយសារវាមាន Case រាប់រយជម្រើសស្អាតៗ បែបខ្យូតៗគ្រប់ម៉ូដ។
![](https://s9.kh1.co/ca/caf038ad32aecaaf1877372a8e5c8214a924b963.jpg)
ហេតុនេះហើយទើបប៉ុន្មានថ្ងៃនេះលើ Facebook និង TikTok ឃើញលេចរូបភាពរបស់តារាស្រីស្អាតៗខ្យូតៗបង្ហាញអារម្មណ៍រំភើបស្រស់ស្រាយជាមួយស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip។ ឧទាហរណ៍ថា សម្រាប់មនុស្សស្រីដែលចិត្តបែប Fashion គឺមិនចាំបាច់ស្ពាយកាបូបទេដោយប្តូរស្ទាយ៍ប្រើ Case Find N2 Flip ធ្វើជាកាបូបយួរដៃ ឬស្ពាយចំហៀងជាការស្រេចដែលមើលទៅគឺឡូយឆាយ លេចធ្លោ ទាក់ទាញមិនធម្មតា។
![](https://s9.kh1.co/2e/2e64a4fdf041096164f124f1e85190a501bc7344.jpg)
![](https://s9.kh1.co/d9/d9db9f06caabf16b14a17eaf09fc82ad046a40f2.jpg)
ងាកចូលដល់អេក្រង់កាន់តែធំទំហំ 3.26 Inch បង្ហាញព័ត៌មានកាន់តែច្រើន និងផ្តល់សេរីភាពក្នុងការច្នៃប្រឌិតកាន់តែច្រើនដែលអាចដាក់រូបមនុស្សជាទីស្រលាញ់ រូបសត្វចិញ្ចឹម រូបមានចលនា (GIF) ប្លែកៗលើអេក្រង់ខាងក្រៅ។ បន្ថែមពីនេះអេក្រង់ខាងក្រៅមិនមែនគ្រាន់តែប្រើដើម្បីបង្ហាញព័ត៌មាននោះទេ ប៉ុន្តែវាក៏មានមុខងារជាច្រើនផងដែរដូចជា ប្រើកាមេរ៉ាក្រោយដើម្បីថតរូបនឹងវីដេអូខ្លួនឯង បង្ហាញព័ត៌មានអាកាសធាតុ ទទួល និងបដិសេធការហៅចូល ងាយស្រួលមើលនិងឆ្លើយតបសារ គ្រប់គ្រងការចាក់តន្រ្តី គាំទ្រជាមួយកម្មវិធី Spotify Music។ រឹតតែពិសេស លោកអ្នកអាចបញ្ជាការថតរូបដោយកាយវិការជាមួយ FlexForm ថតរូបខ្លួនឯងដោយមិនកាន់ទូរស័ព្ទ ថតវីដេអូក្នុងទម្រង់ Camcorder និងអាចថតរូបមនុស្សជាទីស្រលាញ់កាន់តែត្រូវចិត្តជាមួយនឹងអក្រង់ខាងក្រៅដ៏ធំនេះ។
បន្ថែមពីនេះ OPPO Find N2 Flip ស្មាតហ្វូនអេក្រង់បត់ ដែលគ្មានសល់ចន្លោះកណ្ដាល ជាមួយគន្លាក់បត់បែបតំណក់ទឹក បង្ហាញពីអេក្រង់ស្ទើរតែគ្មានស្នាមផ្នត់ និងមានកម្រាស់ស្ដើងបំផុតនៅពេលបត់ចូល ជួយឲ្យការទុកដាក់កាន់តែងាយស្រួល។
![](https://s9.kh1.co/81/81dc4c1e16e5131ad3ac057aa89329c70b75f094.jpg)
![](https://s9.kh1.co/f3/f3cd91031259527fafc82ac32eef051dc7871b0d.jpg)
ចំណែកសមត្ថភាព Find N2 Flip ឈានដាច់គេ ជាមួយទំហំថ្ម 4300mAh ធំជាងស្មាតហ្វូនបត់ដទៃ និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ៕
![](https://s9.kh1.co/85/8507f5e4fcfb501db7d899dbda2a6204d7dc3d43.jpg)
![](https://s9.kh1.co/6c/6c5e34ec6d01fdb2fd1d170dca56f0b3d9148e19.jpg)
ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕
![](https://s9.kh1.co/97/9708298f1fc75f95bb512a6b45bd719c16662e1c.jpg)
![](https://s9.kh1.co/4e/4e93abb6df07d3cf1713fe829b13b21d9f7bcbe5.png)
![](https://s9.kh1.co/c6/c61bcc5f16614278ba3d968e76f14c6a926e4cda.jpg)
![](https://s9.kh1.co/9d/9df035985b09dc217e5351d3c68c16f02d1396c1.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]