ភ្នំពេញ៖ ABA ដែលជាធនាគារឌីជីថលឈានមុខនៅកម្ពុជា បានដាក់បញ្ចូលកម្មវិធីកៀងគរមូលនិធិ KhmerCare ទៅក្នុងកម្មវិធី ABA Mobile របស់ខ្លួន ដើម្បីរៃអង្គាសថវិកាសម្រាប់អត្តពលិក ដែលនឹងតំណាងឲ្យកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ 2023 នាពេលខាងមុខ។
យុទ្ធនាការនេះមានគោលបំណងរៃអង្គាសទឹកប្រាក់ឲ្យបាន 1,000,000 ដុល្លារ ដើម្បីផ្ដល់ការគាំទ្រផ្នែកបរិក្ខារ ការហ្វឹកហាត់ ស្បែកជើង សម្លៀកបំពាក់ និងការគាំទ្រផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីបរិច្ចាគ អ្នកប្រើប្រាស់ ABA Mobile អាចអនុវត្តតាមជំហានខាងក្រោម៖
- ចុចលើប៊ូតុង Services (សេវាកម្ម) នៅលើផ្ទៃអេក្រង់ដើមកម្មវិធី ABA Mobile ហើយជ្រើសរើស KhmerCare;
- បញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគ និងចុច customize tips (កំណត់ ធីប) សម្រាប់ KhmerCare (ធីប ទាំងអស់នឹងជួយដល់ប្រតិបត្តិការរបស់កម្មវិធី KhmerCare)។
- ចុចលើ Donate (បរិច្ចាគ) ហើយជ្រើសរើសគណនីដែលអ្នកចង់បរិច្ចាគ។
តាមរយៈកម្មវិធី ABA Mobile អតិថិជនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា។ ការរួមចំណែករបស់លោកអ្នក ពិតជាមានគុណតម្លៃយ៉ាងធំធេង ហើយយើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក ធ្វើឲ្យមានការរីកចម្រើននៅថ្ងៃនេះ ដោយការបរិច្ចាគដល់អត្តពលិកជាតិរបស់យើងតាមរយៈ ABA Mobile។
មិនទាន់មានគណនី ABA? ប្រើស្មាតហ្វូនរបស់អ្នកដើម្បីដោនឡូតកម្មវិធី ABA Mobile រួចបើក គណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ)។ គណនីរបស់អ្នកអាចប្រើបានភ្លាមៗបន្ទាប់ពីបើករួច ហើយបញ្ចូលទឹកប្រាក់ និងបរិច្ចាគទៅក្រុមជម្រើសជាតិកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]