ភ្នំពេញ៖ ថ្មីៗនេះ ស្រាប់តែមានករណីដ៏កក្រើកដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពីមានរឿងដែលបានកើតឡើង ពីករណីគំរា.មកំ.ហែង បង្ហោះវីដេអូ និងរូបភាពអា.ស.អា.ភា.សជាសាធារណៈ ទៅលើជនរងគ្រោះ ឈ្មោះ យ.ន ភេទស្រី អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ កើតឡើងនៅចំណុចភូមិឃ្មាស់ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្ក្រាបបានហើយ​។

ក្នុងនោះដែរ ចំពោះករណីគំរា.ម.កំហែ.ង បង្ហោះវីដេអូ និងរូបភាពអា.ស.អា.ភា.ស ជាសាធារណៈទៅលើឈ្មោះ យ.ន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ កើតឡើងនៅចំណុចភូមិឃ្មាស់ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នេះដែរ ខណៈកាលពីនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែលម៉ោង ២០ និង៣០ នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្ដាលសន្តិសុខ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលផែនការងារព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងអង្គភាពការពារកុមារ CPU ដែលប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយបានបញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ បានសហការជាមួយនាយកដ្ឋានកណ្ដាលសន្តិសុខ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាចំនួន ០១នាក់ ដែលជនសង្ស័យ ឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២០ ជនរងគ្រោះ បានស្គាល់ម្ចាស់គណនី FaceBook ឈ្មោះ Hea Da នឹងបានទាក់ទងស្គាល់គ្នាព្រមទាំងបានលេងឆាតជាមួយគ្នាផងដែរ ។ តែបន្ទាប់មក ម្ចាស់គណនីឈ្មោះ Hea Da បានលួងលោមឲ្យជនរងគ្រោះ ថតវីដេអូអា.ស.អា.ភាស ផ្ញើរឲ្យខ្លួន។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ម្ចាស់គណនីឈ្មោះ Hea Da បានគំ.រា.មឲ្យ ជនរងគ្រោះថតជាវីដេអូអា.ស.អា.ភាសផ្ញើឲ្យខ្លួនមើលបន្តទៀត ប៉ុន្តែត្រូវបានជនរងគ្រោះ បានបដិសេធ ហើយនៅពេលនោះ ម្ចាស់គណនីឈ្មោះ Hea Da បានគំរាមជន រងគ្រោះជាបន្តបន្ទាប់ថា (បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេ នឹងយកវីដេអូអា.សអា.ភា.សរបស់ជនរងគ្រោះ បង្ហោះជាសាធារណៈតែម្ដង) ។ លុះមកដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យខាងលើ នាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ Si Than 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]