ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្ន តារាកំប្លែង អ្នកនាង ស្រីលាភ នៅតែមានប្រជាប្រិយភាព និងទទួលបានការពេញចិត្តពីអ្នកគាំទ្រជាច្រើន ទៅលើសមត្ថភាព ពោរពេញដោយវោហាស័ព្ទចាក់ទឹកមិនលិច ផ្ដល់ជាសំណើច និងភាពរីករាយដល់ទស្សនិកជន។
ដោយឡែក ក្រៅពីការងារនៅក្នុងវិស័យសិល្បៈដែលធ្វើឲ្យហ្វេនចាប់អារម្មណ៍ហើយនោះ ងាកមកមើលពី ជីវិតឯកជន និងការរស់នៅប្រចាំថ្ងៃរបស់តារាកំប្លែងរូបនេះ កាន់តែមានសុភមង្គល នៅពេលដែលបង្ហាញពីសកម្មភាពជួបជុំគ្រួសារ និងកូនៗ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង ស្រីលាភ ស្រាប់តែធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ក្រោយពីរូបនាងបានបង្ហាញរូបភាពកូនស្រី ពេញវ័យក្រមុំចូលវ័យ ១៨ឆ្នាំ ជាមួយនឹងសារបង្ហោះរីករាយថ្ងៃកំណើតដល់ស្រីទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រដែលបានឃើញហើយ ក៏បានចូលមកសរសើរ ចាប់ភ្លឹក ពីសម្រស់កូនស្រីរបស់នាង ទៅលើភាពស្រស់ស្អាតទាក់ទាញ មិនចាញ់អ្នកម្ដាយនោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]