ខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុន ខេ (ខេមបូឌា) បានប្រារព្ធកម្មវិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ្ស៊ូ នៅកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា ហ៊ុយ អគ្គនាយករងក្រុមហ៊ុន ខេ (ខេមបូឌា) និង លោក កូជី ណាកាម៉ូរ៉ា នាយកប្រតិបត្តិផ្នែកលក់ទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន អ៉ីស៊ូហ៊្សូ លីមីតធីត ប្រទេសជប៉ុន (ISUZU MOTORS LIMITED JAPAN)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន ខេ (ខេមបូឌា) បានចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួន ដែលគិតមកទល់ពេលនេះមានរយៈពេលជាង ១៤​ ឆ្នាំ ជាមួយនឹងការប្តេជ្ញាចិត្តច្បាស់លាស់របស់ក្រុមហ៊ុនក្នុងការជំរុញ និងពង្រីកវិសាលភាពនៅក្នុងប្រទេសកម្ពុជា។

កន្លងមកក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីនាំមកជូនអតិថិជននូវរថយន្ត អ៉ីស៊ូហ្ស៊ូ ឌីមេស៏ ជាប្រភេទរថយន្តភីកអាប់ និង អ៉ីស៊ូហ្ស៊ូ ម៉ីញ៉ូអ៊ិច ជាប្រភេទរថយន្ត SUV ព្រមទាំងរថយន្ត អ៉ីស៊ូហ្ស៊ូ ប្រភេទដឹកទំនិញគ្រប់ម៉ូដែល រួមមានប្រភេទដឹកទំនិញធន់តូច មធ្យម និងធន់ធ្ងន់ ដែលបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ រឹងមាំ ប្រើប្រាស់ជាប់បានយូរ ​ស៊ីប្រេងតិច និងចំណាយថវិកាសម្រាប់ការថែទាំ និងជួសជុលក៏តិចផង ពិសេសជួយសន្សំសំចៃសម្រាប់អាជីវកម្មទៀតផង។

ក្រុមហ៊ុនក៏មានអគារតាំងបង្ហាញលក់រថយន្ត និងមជ្ឈមណ្ឌលសេវាកម្មថែទាំ ជួសជុលរថយន្តដឹកទំនិញអ៉ីស៊ូហ្ស៊ូ ដែលមានទំហំធំទូលាយ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជិតរោងចក្រដំឡើងម៉ូតូ Honda ជាមួយនឹងយានដ្ឋាន ដែលបំពាក់ដោយឧបករណ៍ សម្ភារ:ជួសជុលទំនើប ពិសេសជាងនេះទៅទៀត អ្នកបច្ចេកទេសមានជំនាញច្បាស់លាស់ ទទួលការហ្វឹកហ្វឺនបច្ចេកទេសពីប្រទេសជប៉ុន សម្រាប់ផ្ដល់សេវាជូនអតិថិជនបានទាន់ពេលវេលា និងស្របតាមស្តង់ដាររបស់ Isuzu ជប៉ុន​​។

លើសពីនេះទៀតក្រុមហ៊ុន ខេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិ ពីក្រុមហ៊ុន Isuzu Motors Limited នៅប្រទេសជប៉ុន ក្នុងការនាំចូលគ្រឿងបំណែកសម្រាប់ផ្គុំដំឡើង និងចែកចាយរថយន្តដឹកទំនិញម៉ាក​ ISUZU ​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា រថយន្តអ៉ីស៊ូហ្ស៊ូ គឺជាម៉ាកយីហោដ៏ល្បីល្បាញរបស់ជប៉ុន ដែលមានប្រវត្តិជោគជ័យក្នុងការបម្រើអាជីវកម្មនៅប្រទេសជប៉ុនជាង ១០០ ឆ្នាំមកហើយ ជាអ្នកជំនាញក្នុងការផលិតម៉ាស៊ីនម៉ាស៊ូតសម្រាប់រថយន្ត និងគ្រឿងចក្រសម្រាប់ឧស្សាហកម្មធន់ធំជាង ២៦លានគ្រឿង និងជាប់ចំណាត់ថ្នាក់លេខ១ ចំនួន១៧ ឆ្នាំ ជាប់ៗគ្នា ហើយដែលមានចំណែកទីផ្សារលេខ១ នៅ ៣៩ប្រទេស ជុំវិញពិភពលោក។

រថយន្ត អ៉ីស៊ូហ្ស៊ូ គឺជាដៃគូរអាជីវកម្មដ៏ល្អបំផុត ដែលអាចបំពេញគ្រប់តម្រូវការ ភាពសន្សំសំចៃបានច្រើន និងបង្ករលក្ខណៈងាយស្រួលដល់ការធ្វើអាជីវកម្មទូទៅ។

ផ្អែកតាមលក្ខណៈសម្បតិ្តដូចបញ្ជាក់ខាងលើ អតិថិជនជាច្រើនបានបញ្ជាទិញរថយន្ត ISUZU​ ដែលក្នុងនោះរួមមាន ក្រុមហ៊ុន កម្ពុជាតេលា បានបញ្ជាទិញរថយន្ត ISUZU ចំនួនប្រមាណ ២០០ គ្រឿង ក្រុមហ៊ុន ឆាម៉ាថានគ្រុប ប្រមាណ ១០០ គ្រឿង​ ព្រមទាំងអតិថិជនផ្សេងៗទៀតជាច្រើននៅទូទាំងប្រទេសកម្ពុជា។

ដូច្នេះហើយក្រុមហ៊ុន ខេ (ខេមបូឌា) បានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត អ៉ីស៊ូហ្ស៊ូ ដែលជារោងចក្រដំឡើងរថយន្ត កម្រិតស្តង់ដារ ប្រកបដោយគុណភាពខ្ពស់ និងបានរៀបចំពិធីសម្ពោធបើកដំណើរការ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

ការបណ្ដាក់ទុនវិនិយោគនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត ជាមួយទស្សនៈវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុននៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់នូវរថយន្តដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អស្របតាមស្តង់ដារ Isuzu របស់ជប៉ុន។

លោក កូជី ណាកាម៉ូរ៉ា នាយកប្រតិបត្តិផ្នែកលក់របស់ក្រុមហ៊ុន អ៉ីស៊ូហ៊្សូ លីមីតធីត ប្រទេសជប៉ុន បានមានប្រសាសន៍ថា៖

លោក ជា ហ៊ុយ អនុប្រធានក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី យល់ឃើញថា ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមរបស់ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលនេះបានសបញ្ជាក់ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីសម្ពោធជាមួយនឹងប្រសាសន៍ដ៏មានអត្ថន័យ៖

ផ្នែកមួយនៃព្រឹត្តការណ៍ដ៏សំខាន់សំរាប់ថ្ងៃនេះផងដែរ គឺជាការបើកសម្ពោធរថយន្ត អ៉ីស៊ូហ៊្សូ ប្រភេទដឹកទំនិញ គ្រឿងទី១ ចំណុះ ១.៥ តោន ដែលបានដំឡើងនៅក្នុងរោងចក្រថ្មីនេះផ្ទាល់តែម្តង អមដោយដំណើរទស្សនៈកិច្ចក្នុងរោងចក្រ ដែលបានបង្ហាញពីរចនាសម្ព័ន្ធរោងចក្រដំឡើងដ៏ទំនើប ស្របតាមស្តង់ដារបច្ចេកទេសរបស់ Isuzu ធានាបាននូវគុណភាពរបស់ជប៉ុន។

ជាមួយនឹងការបង្កើត រោងចក្រដំឡើងរថយន្ត អ៊ីស៊ូហ៊្សូ នៅកម្ពុជា ក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្តល់ការចូលរួម និងគាំទ្រដល់ការរីកចម្រើន និងអភិវឌ្ឃន៍របស់ប្រទេសកម្ពុជាអោយកាន់តែឈានឡើងមួយកំរិតថែមទៀត​ ហើយគម្រោងវិនិយោគមួយនេះ បានកត់សម្គាល់នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]