ភ្នំពេញ៖ មួយរយៈនេះប្រហែលជាអ្នកទាំងអស់គ្នាបានដឹងខ្លះៗរួចមកហើយ ទាក់ទងនឹងស្មាតហ្វូនកំពូល OPPO Find N2 Flip តម្លៃ $899 ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្មាតហ្វូនស្នាមផ្នត់តិចជាងគេបំផុតស្ទើរតែមិនឃើញនឹងភ្នែកទទេ ថាមពលថ្មធំជាងគេបំផុត 4300mAh និងសាកថ្មលឿនជាងគេ 44W SUPERVOOC™។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេឬ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ផ្នែកកាមេរ៉ាក៏ជាផ្នែកមួយសំខាន់ និងត្រូវខ្វាយខ្វល់រាល់ពេលទិញទូរស័ព្ទ ជាពិសេសមិត្តនារីៗ។ ហេតុនេះហើយ OPPO Find N2 Flip ជាស្មាតហ្វូនកាមេរ៉ាកម្រិតកំពូលទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ បានសហការបង្កើតរួមគ្នាជាមួយ Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់ពិភពលោកដើម្បីបង្កើតសមត្ថភាពថតរូបឲ្យកាន់តែអស្ចារ្យនៅលើកាមេរ៉ាមេ 50MP សេនស័រ Sony IMX890 និងកាមេរ៉ា 8MP Ultrawide មុំទូលាយ 112 ° សេនស័រ Sony IMX355 ដំណើរការដោយ NPU MariSilicon X ដែលផ្តល់បទពិសោធន៍ថតល្អបំផុតក្នុងកម្រិត 4K 60fps។ គួរបញ្ជាក់ថា នៅលើ OPPO Find N2 Flip ក៏មានមុខងារ Hasselblad Mode ដែលជាមុខងារបន្ថែមសម្រាប់អ្នកចូលចិត្តថតរូបផងដែរ។
ឥឡូវងាកមកមើលកាមេរ៉ាស៊ែលហ្វី រចនារន្ធប្រហោងជាមួយនឹងកម្រិតភាពច្បាស់ 32MP ប្រើសេនស័រ Sony IMX709 ដែលគាំទ្រក្នុងការថតវីដេអូក្នុងកម្រិត 1080P 30fps។ បន្ទាប់ពីសាកល្បងប្រើកាមេរ៉ា OPPO Find N2 Flip រួចមក គឺហ៊ាននិយាយថាល្អខ្លាំងទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ព្រោះវាបានបញ្ជាក់ពីពណ៌ពន្លឺច្បាស់ៗ និងព័ត៌មានលម្អិតៗលើរូបភាព។
ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]