ថៃ៖ អាចនិយាយបាន ក្រោយពីបានប្រកាសចែកផ្លូវជាគ្នារួចមក សម្រាប់អតីតគូស្នេហ៍រវាង តារាស្រី​ Aum Patchrapa និង លោក Pok Phornprapa តែងតែត្រូវបានគេចាប់អារម្មណ៍ ទៅលើសកម្មភាពរបស់អ្នកទាំងពីរ និងការចំណាយពេលវេលារៀងៗខ្លួន ដើម្បីធ្វើឲ្យស្ថានភាពបេះដូង កាន់តែល្អប្រសើរជាងមុន។

ក្នុងនោះដែរ ថ្មីៗនេះ លោក Pok Phornprapa ដែលជាអតីតគូស្នេហ៍របស់តារាស្រីរូបនេះ បានចេញមកបង្ហើបពី ស្ថានភាពបេះដូង ក្រោយពីបានបញ្ចប់ទំនាក់ទំនងស្នេហានឹងគ្នា មួយរយៈកន្លងទៅ ដោយបានប្រាប់ថា អំឡុងពេលនេះ គឺមិនមានបញ្ហាអីនោះទេ ព្រមទាំងបានចំណាយពេលជាច្រើន ទៅលើការងាររបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ជាងនេះនោះ អតីតគូស្នេហ៍តារាស្រីរូបនេះ កាន់តែធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ ទៅលើការបង្ហាញមួយ នៅពេលដែលត្រូវបានគេសួរ ថាតើលោកនៅតែខូ.ចចិត្តរឿងបែ.កគ្នាជាមួយគូស្នេហ៍ដែរឬយ៉ាងណានោះ ស្រាប់តែ លោក Pok បានត្រឹមបង្ហើបថា គួរតែប្រើពាក្យថាសោកស្ដាយល្អជាង ព្រោះដោយសារតែ ពួកគេទាំងពីរ ក៏បានមានទំនាក់ទំំនងជាមួយគ្នា ជាច្រើនឆ្នាំផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pok Phornprapa
Aum
Aum
Pok Phornprapa និង Aum
Pok Phornprapa និង Aum
Pok Phornprapa និង Aum
Pok Phornprapa 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]